ការពុលអាហារ

នៅចុងបញ្ចប់នៃមេរៀននេះ សិស្សអាច៖

1.    សិក្សាអំពីប្រភព​ផ្សេង​ៗ​នៃ​ការ​ពុ​ល​អាហារ

2.    សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺ​ពុល​អាហារ

3.    សិក្សាពី​ការ​បង្ការ​នូវ​ជំងឺ​ពុល​អាហារ

មាតិ​ការ​៖

មាននៅ​ក្នុង​ ផ្នែក​ទី​ ២​ ប្រធាន​បទទី ៣ ក្នុង​សៀវភៅ​ណែនាំ​អប់​រំ។

វិធីសាស្រ្ត​នៃ​ការ​បង្រៀន​ (៣០នាទី)

សិក្សាអំពីប្រភព​ផ្សេង​ៗ​នៃ​ការ​ពុ​ល​អាហារ

សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺ​ពុល​អាហារ

សិក្សាពី​វិធី​ផ្សេង​ៗ​ក្នុង​ការ​បង្ការ​ជំងឺ​ពុល​អាហារ​

  • សូម​បង្ហាញ​សិស្ស​ពី​ប្រភព​ផ្សេង​ៗ​នៃ​ការ​ពុល​អាហារ​ ដូច្នេះគេអាច​នឹង​ដឹង​ពី វិធី​សាស្ត្រ​បង្ការ​នូវ​ការ​ពុល​អាហារ​នេះ។ គេ​អាច​ចូល​ជាក្រុម ៥នាក់ ដែល​ពួកគេ​អាច​ពិភាក្សា​គ្នា ពី​វិធី​សាស្ត្រ​ផ្សេ​ងៗ​នៃ​ការ​បង្ការ​ការ​ពុល​អាហារ​។ ក្រុ​ម​នីមួយ​ៗនិង​ត្រូវ​ស្នើរ​សុំ​ឲ្យ​ផ្តល់​នូ​វគំនិត​ចំនួន​ពីរ។

ឧទាហរណ៍៖ ដោះ​ស្រាយ​បញ្ហា​កុំឲ្យ​សត្វ​រុយ​ទុំ​លើអាហារ​ ដែល​ដំណោះ​ស្រាយ​មួយ​គឺ ការ​គ្របអាហារ​ទុកពី​សត្វ​រុយ​ដែល​ជាប្រភព​គ្រោះថ្នាក់​។

សកម្មភាព​ណែនាំ (១៥នាទី)៖

សម្រាប់​ក្មេង​អាយុ ក្រោម​ ៩ឆ្នាំ

បង្ហាញ​តាម​រយៈ​ការ​សម្តែង​

ស្នើ​រសុំឲ្យ​សិស្ស​បួន​នាក់សម្តែងរឿង​ស្តី​ពីរ​បៀប​ដែល​អាហារពុល​កើត​ឡើង​។ សិស្សមួយ​ជាអាហារ មួយ​ទៀត​ជារុយ មួយ​ជាកូនក្មេង​(ប្រុស​/ស្រី) ហើយនេង​មួយទៀត​ជាចាន។

ឈុត​ឆាក​សម្តែងទីមួយៈ អាហារ​ទុក​ចោល​ដោយ​មិនគ្រប។ រុយ​មួយ​បាន​ទុំ​នៅ​លើ​ម្ហូប រួច​ក៏​ហើយ​ទៅ​បាត់​។ ក្មេង​ប្រុស​ម្នាក់​មក​បរិ​ភោគ​អាហារនោះ​។ ក្រោយ​មក គាត់​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ឈឺ​ពោះ។ នេះ​អាច​បង្ហាញបា​នថា រុយ​អាច​បង្ក​រឲ្យ​មាន​ជំងឺ​ពុល​អាហារ​បាន។

ឈុត​ឆាក​សម្តែ​ងទី  ២៖ លើក​នេះ​អាហារ​បាន​គ្របរួច​ហើយ។ រុយ​មិន​អាច​ទុំ​អាហារ​បាន​ឡើយ។ រួច​វា​ក៏​ហើរ​ទៅ​បាត់​ ក្មេង​ប្រុស​បាន​បើក​គម្រប រួចបរិភោគ​អាហារ​នោះ។ គាត់​មិន​មាន​អារម្មណ៍ ឈឺ​ពោះទេលើក​នេះ។ នេះ​អាច​បង្ហាញ​បាន​ថា ការ​គ្របអាហារ​ទុក​អាច​បង្ការ​ការ​ពុល​អាហារ​បាន​។

សម្រាប់​ក្មេង​អាយុចាប់ពី ៩ឆ្នាំឡើងទៅ៖

ឲ្យ​សិស្ស​សម្តែង​នូវ​ឈុត​ឆាកនៃមនុស្ស​ដែល​មានជំងឺ​ពុល​អាហារ។ ក្នុង​ឈុត​នីមួយ​ៗ តួសម្តែង​បាន​ធ្វើ​សកម្មភាព​ណាមួដែល​អាច​ឲ្យ​គាត់​មាន​ជំងឺ​ពុល​អាហារបាន។ សូម​សួរ​សិស្ស​ឲ្យ​បញ្ចេញ​យោ​បល់​ទៅ​លើ​ថា​អ្វី ដែល​បណ្តាលឲ្យ​តួ​សម្តែង​ឈឺ​ចុក​ចាប់​ពី​ការ​ពុល​អាហារ​នេះ និង​វិធី​ការ​ពារ​វា។

ឈុត​ដែល​អាច​សម្តែង​បាន៖ ក្មេង​ប្រុស​ម្នាក់​រត់​នៅ​លើ​វាល​មួយ។ គាត់​បាន​ដួល​ហើយ ដៃ​របស់​គាត់​បាន​កខ្វក់​។ ក្រោយ​ពី គាត់​មក​ដល់​ផ្ទះ ភ្លាម​ គាត់បា​ន​ឃើញ​អាហារ​ដែល​មិន​បាន​គ្របទុក ហើយ​បាន​បរិភោគ​វា​ភ្លាម​ៗ។ ពីរ បី​ម៉ោង​ក្រោយម​កទៀត គាត់​ចាប់ផ្តើម​ឈឺ​ពោះ។ តើ​ហេតុ​ផលណា​ដែល​អាច​ទៅ រួច​?

ហេតុផល​ដែល​អាច​ទៅ រួច៖

1.    ដៃ​របស់​គាត់​កខ្វក់​ បន្ទាប់​ពី​បាន​ដួល។ មាន​មេរោគ​នៅ លើ​ដៃ​របស់​គាត់។ គាត់​មិន​ទាន់​បាន​លាង​ដៃ​របស់​គាត់​នៅ​ឡើយ​ទេ នៅ ពេល​ដែលគាត់​ទៅ​បរិភោគ​អាហារ។ មេរោគ​បាន​រាល​ដាល​ទៅ​ដល់​អាហារ។ នៅ ពេល​ដែល​គាត់​បាន​បរិភោគ​អាហារ គឺគាត់​កំពុងទេ​បរិភោគ​នូវ​មេរោគ​ដ៏គ្រោះ​ថ្នាក់ផង​ដែរ។ នេះជាហេតុបណ្តាលឲ្យ​គាត់​មានជំងឺ​ពុល​អាហារ។

2.    អាហារនៅ​លើ​តុមិន​បាន​គ្រប។ រុយ​អាចទុំ​រោម​ទៅលើ​អាហារនោះ។ រុយ​អាច​ចម្លង​នូវ​មេរោគ​បាន។ អាហារនោះ​គឺ​មាន​ពោរពេញ​ទៅ​ដោយ​មេរោគ​ដែល​គ្រោះ ថ្នាក់។ អាហារនោះ​ក៏​មាន​មេរោគ​។ ពេល​នោះ​ក្មេង​ប្រុស​នោះមិន​ដឹងទេ​ថា អាហារនោះ​ពិ​តជា​កខ្វក់។

ការ​ការ​ពារ៖

1.    ការ​លាង​ដៃ​អាចជួយ​សម្អាត ធូលី ឬ​មេរោគ​ចេញ ពី​ដៃ​របស់​គាត់បាន​។ ដៃរបស់គាត់និង​ស្អាត​ នៅ​ពេល​ដែល​គាត់​ចាប់កាន់​អាហារ។

2.    គ្រួ​សារ​របស់​គាត់​គួរ​តែ​មាន​ទំលាប់​គ្របអាហារ ដើម្បី​ការ​ពារ​ពី សត្វ​រុយទុំ​ ឬ រោម។ នោះ​អាហារ​នឹង​ស្អាត ហើយនេង​មាន​សុវត្ថិភាព​ដើម្បី​បរិភោគ។

ឈុត​ឆាក​មួយ​ទៀត៖ គឺ​បន្ទាប់​ពី ចេញ​ពី​បន្ទប់ទឹក ស្ត្រី ម្នាក់​ភ្លេច​លាង​ដៃ​របស់​គាត់។ រួច​គាត់​ប្រើ​ប្រាស់​ឆ្នាំង​ចាស់​ដែល​ខាន​ប្រើ​យូរ​មក​ហើយ ដោយ​មិន​បាន​លាង​សម្អាត។ នៅ​ព្រឹក​បន្ទាប់​ សមាជិកក្នុង​គ្រួ​សារ​របស់​ស្រ្តីនោះបាន​ឈឺ​ក្រពះ។

ហេតុផល៖

1.    ដូច្នេះ​បន្ទាប់ពី​ប្រើ​ប្រាស់​បង្គន់​អានាម័យហើយ មេរោគ​បាន​ជាប់​នៅ​នឹង​ដៃ​របស់​គាត់។ ហើយ​នៅ ពេល​ដែល​គាត់​រៀប​ចំ​អាហារ មេរោគ​អាច​ជាប់​ទៅ​នឹង​អាហារ។

2.    ឆ្នាំង​ដែល​ខាន​ប្រើ​យូរ​ មានធូលីដី និង​មេរោគ​ដែល​ជាប់​នៅ​ហ្នឹ​ងឆ្នាំង​ដែល​ខាន​ប្រើ​យូរ​មក​ហើយនោះ នៅ​ពេល​ប្រើ​ប្រាស់​នោះ អាហារក៏​មិន​ស្អាត​ទៀត​ផង។

ការ​ការពារ៖

1.    សូម​ប្រាកដ​ថា ដៃ​របស់​អ្នក​ស្អាត​មុន​ពេល​រៀប​ចំ ម្ហូប​អាហារ​ ដោយ​ការ​លាង​ដៃ​របស់​គាត់។

ចម្អិន​ម្ហូ​ប​ដោយ​ប្រើ​ប្រាស់​សំភារៈ​ដែល​ស្អាត។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: