ចាប់ផ្តើមស្អប់វើតប្រេស

មិនដឹងយ៉ាងម៉េចទេ បងប្អូននៅភូមិវើតប្រេសជួយគិតញ៉ុមផង ថាវាជាបញ្ហាដែលគួរដោះស្រាយឬអត់?

ញ៉ុមពិតជាធុញជាមួយវើតប្រេស ហើយនៅពេលនេះ តែមិនមែនបានន័យញ៉ុមធុញជាមួយគ្រប់គ្នាទេ គឺធុញនៅបញ្ហាដែលកើតឡើងជាមួយវើតប្រេស ដែលមានដូចតទៅនេះ៖

១. ញ៉ុមបាន​ព្យាយាមបង្កើតប្លក់ឲមិត្តរបស់ញ៉ុម​ ពីរបីប្លក់ហើយ តែអត់បានសម្រេចទាំងអស់ គាំងត្រង់ Confirmation Email Link គាំងស្ញេញ ប្រើអត់កើត…
ញ៉ុមគិតថាមកពីកំព្យូទ័រ ឬអ៊ីនធើណិតយឺត តែមិនមែនទេ ញ៉ុមប្រើនៅកន្លែងធ្វើការក៏អត់ប្រយោជន៍ដែរ អ៊ីនធើណេតដើរលឿនក៏ដោយ។រហូតញ៉ុមសាកល្បងបង្កើតឲខ្លួនឯងលមើលចំនួនបួនដប់ប្លកទៀត ដោយប្រើអ៊ីម៉េសផ្សេងៗ នៅតែអត់ប្រយោជន៍…គេគិតមិនចង់ឲកូនខ្មែរប្រើប្លក់ខ្មែរទេឬអី?

២. ថ្មីៗនេះមានប្លកមួយចំនួនធំ ដែលញ៉ុមចូលលេងហើយបើកអត់ចេញ ទាល់តែព្យាយាមច្រើនដង់ណាស់បានចេញ ទោះអ៊ីនធើណេតលឿនយ៉ាងណាក៏ដោយ! sic

៣. ជាកំហុសផស់ញ៉ុមដែរ ដែលមិនបានសរសេរក្នុង Microsoft word ជាមុន គឺសរសេរក្នុងវើតប្រេសតែម្តង មានអី ដាក់ឲផ្សព្វផ្សាយហើយ បែរជាបាត់ ម្ខាស់ថ្លៃអើយ ញ៉ុមកាញាញ់ខួរអ់សហើយ ខំសរសេរសឹងស្លាប់!

ចឹងហើយបានជាមួយរយៈខ្លីនេះ ញ៉ុមមានអារម្មណ៍ថា វើតប្រេសហើយនឹងញ៉ុម មិនត្រូវគ្នាសោះ។ សង្ឃឹមថា គ្រប់គ្នាមិនជួបបញ្ហាដូចញ៉ុមចុះ…

លាទាំងឈឺចាប់
ពីឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

33 thoughts on “ចាប់ផ្តើមស្អប់វើតប្រេស

  1. សួស្តី ឌីយ៉ា ! ដូចជារអៀសចិត្តដល់ហើយដែលឌីយ៉ាហៅថា មានស្នាដៃ !! តាមពិតដូចជាអត់មានស្នាដៃអីផង !! រីករាយណាស់ដែលបានចូលលេងផ្ទះរបស់ឌីយ៉ា !! អូ អាឡុវសូមលាសិនហើយណា ព្រោះប្រញាប់ទៅវិញដោយសារអត់មានពីណានៅផ្ទះ ហិហិ :D!

    Like

  2. ពិតណាស់វាដើរយឺតមកពី​វើតប្រេស បន្ថែមរបស់របរថ្មីៗច្រើនពេក ម្លោះហើយ ពេលយើងបើកវា វាទំរាំ ដាក់( load up ) អារបស់របរទាំងនោះ អាចឹងហើយបានវាយូរ ណាមួយ របស់ថ្មីៗ ច្រើនតែសំរាប់ កំព្យូទ័រ ដែលមានល្បឿនលឿន !

    Like

  3. មែនហើយ! ញ៉ុមជួបបញ្ហាទីបីច្រើនជាងគេ!

    Like

  4. ញ៉ុម​បាន​ជួប​បញ្ហា​មួយ​ចំនួន​ដែរ៖
    ១- ដាក់​វាចារ​ក្នុង​ពេល​ដែល​ញ៉ុម​កំពុង​ឡុក​សោះ តែ​បែជាចេញ​ឈ្មោះ​អ្នក​ផ្សេង
    ២- ដាក់វាចារ​អត់​ចេញ បើ​ទោះ​គេ​មិន​ចាំ​បាច់តម្រូវ​អោយ​អនុញ្ញាត​មុន​បោះពុម្ព​ក៏ដោយ
    ៣- វើត​ប្រេស​យើង​ឡូវ​ដូច​ជា​យឺត​ជាង​ធម្មតា ប្រហែល​ជា​មាន​កំណើត​ច្រើន​ពេក តែ​មេភូមិ​គ្មាន​ចំណូល​ ចឹង​គាត់​គ្មាន​វិធី​កែ​ខៃ​ទេ​ដឹង?

    Like

  5. បាទ! សួស្តីលោកគ្រូ! ញ៉ុមគិតថា បន្តិចទៀត បែបអស់ងៃឆុងហើយ! ចាំសិន

    Like

  6. ចឹងមានតែមិត្តឌីយ៉ា គ្មាននិស្ស័យជាមួយ wordpress ហើយ ហិហិ
    រកញ៉ុមបង្ដើតអោយធានាថាបានភ្លាម ហិហិ
    ថាលេងទេ 😀

    Like

  7. សួស្តី! ម្ចាស់ប្លកដ៏មានស្នាដៃម្នាក់ អរគុណដែលបានចូលលេងផ្ទះញ៉ុម! ញ៉ុមត្រេកអរណាស់ យ៉ាងហោចណាស់គ៏មិនសយដល់ថ្នាក់បើកប្លកខ្លួនឯងមិនបានដែរ! ហេងមួយក្នុងមួយពាន់គ្រោះថ្នាក់…:)

    Like

  8. បាទបង! ញ៉ុមក៏គិតចឹងដែរ តែបែបមកពីអ៊ីនធើនេតហើយ ព្រោះញ៉ុមជួបចំនុចទីបីនេះ ម្តងម្កាលទេ តែក៏ពីរបីដង់ហើយដែរ។

    Like

  9. 🙂 មកនិយាយការពិតលើប្លក់ញ៉ុមទៅកើត។

    Like

  10. បាទ សូមសង្ឃឹមថាអ្វីៗនឹងបានប្រសើរឡើងវិញ! សំណាងល្អ បើខ្ញុំអាចជួយបាន សូមកុំរអាក់រអាអី សូមសួរ មកចុះ !

    Like

  11. រាល់ថ្ងៃនេះញ៉ុមប្រើ ចចកភ្លើង ដែរតើ អត់មានប្រើអីផ្សេងទេ! ព្រោះវាជាប្រោសសើ សំណព្វចិត្តញ៉ុម! ប្រហៃលញ៉ុមសយទេដឹង មួយខែហ្នឹងមានបញ្ហាច្រើនជាមួយប្លក!

    Like

  12. សួស្តីបង! បងសាកបង្កើតប្លក់មួយទៀតចោលមើល ប្រហែលជាអាចយល់នូវបញ្ហាបានខ្លះ! ញ៉ុមគ្រាន់តែមានអារម្មណ៍ថា បើបញ្ហានេះនៅមានសំរាប់គ្រប់គ្នាមែន នោះវើតប្រេសជាភាសាខ្មែរយើង បានតាប៉ុណ្ណឹងអ្នកហ្នឹងឯង!

    Like

  13. បញ្ហានេះជាបញ្ហា​ដែលញ៉ុមមិនយល់ដូចគ្នាណាបងហនុមាន ព្រោះញ៉ុម​យល់​ដឹង​តិច​ខាង​តែ​ទឹក​កក​ហ្នឹង តែញ៉ុមសង្ឃឹមថានឹងល្អប្រសើរវិញមិនខានទេ​។ អរគុណបងច្រើន!

    Like

  14. មែនហើយ រាសីញ៉ុមបែបឆុងជាមួយវើតប្រេសខ្លាំងណាស់ខែនេះ!!! ហិហិ

    Like

  15. គួរ​មើល​ដែរ ក្រែង​កុំព្យូទ័រ​មាន​មេរោគ ប្រើ​ទំហំ​អ៊‍ីនធើណិត​អស់ ឬ​ធ្វើ​ឱ្យ​ការភ្ជាប់​រអាក់រអួល​ចំ​ពេល​យើង​ចុច​ផ្សាយ ឬ​ផ្ញើ ។

    Like

  16. ប្រហែល​មិនមែន​មក​ពី​វើតព្រែស្ស​ទេ ។ បញ្ហា​ទី​៣ ខ្ញុំ​មិន​ដែល​ជួប​ លើកលែង​តែ​ប្រើ​ជាមួយ​អ៊‍ីនធើណិត​ដែល​យឺត ឬ​ដើរ​អត់​ស្រួល​ប៉ុណ្ណោះ ។ ខ្ញុំ​ក៏​មិន​ដែល​សរសេរ​នៅ​លើ MS Word ជាមុន​ដែរ ។ ខ្ញុំ​ចូលចិត្ត​សរសេរ​នៅ​លើ​វើតព្រែស្ស​ផ្ទាល់ ព្រោះ​វា​អាច​រក្សាទុក​ដោយខ្លួន​វា​ក្នុង​រយៈពេល​ខ្លី សរសេរ​រួច ពេល​ក្រោយ​ចាំ​ផ្សាយ​ក៏​បាន ។

    Like

  17. 😆 វ៉ាន់ឌីហែលមិនរួចរ៉េ ស្លាប់លើបង្គងឡូវហើយ! ហេហេ

    Like

  18. និយាយលេងពាក្យ និងនិយាយប៉ប៉ាច់ប៉ប៉ោចពេក គេបិទឈ្មោះចោលមិនឲ្យធ្វើអី ហើយគេ block
    ចំហាយហើយក៏មិនដឹង។

    យកល្អគួរតែទៅឲ្យលោកនៅវត្ត ប្រសទឹកផ្កាឈូក ស្រោចទឹក និងដេញជើងលេខ កុំឲ្យស៊យទៀត។ 🙂
    ខ្ញុំឃើញថាមានចំនេះដឹងគ្រាន់បើដែរ តែកុំគួរលេងសើចហួសហេតុពេក គេហៅថា ” ជ្រេញ”

    Like

  19. បងឯងប្រើ Browser អី?
    បើប្រើ Google Crom ប្រាកដជាមានបញ្ហាហើយ (ព្រោះវា Security ខ្លាំងពេក)
    ហើយបើបើកជាមួយ IE9 រឹតឈឺចាប់ជាង Google Crome ទៀត
    យកល្អ ប្រើជាមួយ Fire Fox ទៅ

    Like

  20. ខ្ញុំ​ប្រើ​មិន​ដែល​មាន​បញ្ហា​ស្អី​ផង មាន​តែ Deer ឯង​មួយ​ហ្នឹង!

    Like

  21. ប្រញាប់ទៅណាក្មួយអើយ មានថ្ងៃល្អ ថ្ងៃណាអាក្រក់ មិនត្រូវបោះបង់រ៉េ ក្លាហានឡើង តើខ្ញុំអាចជួយបានរ៉េ ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: