មតិ​រិះ​គន់​ទៅ​លើ​វិស័យ​ភាព​យន្ត​នៅកម្ពុជា

គំនិត​នេះ​បាន​លេច​ចេញ​មក​ក្នុង​ចិត្ត​ខ្ញុំជា​យូរ​មកហើយ​ ហើយ​ក៏ផ្ទុះ​ចេញ​មក​នៅ​ពេល​នេះ តែ​ម្តង​ទៅ​​ ខុស​ត្រូវ​យ៉ាង​ណា​សូមអ​ភ័យ​ទោស​ ព្រោះនេះគ្រាន់​តែ​ជា​គំនិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ ហិហិ! ខ្ញុំសុំរិះ​គន់​តែ​ប៉ុន្មាន​ចំនុច​ទេ ប្រសិនបើបងប្អូននៅមិនសុខ ឬចេះ​តែចង់​មាន​មតិ​ដើម្បី​ឲវិស័យភាពយន្តខ្មែរ មានភាពរីកចំរើន​សូមកុំ​ភ្លេចរួមចំនែក​ជាមតិ​តិចតួច​ផង ទុក​គ្រាន់​ជា​មូលនិធិសំរាប់ជួយទៅចុះ។

មតិរិះគន់៖

  1. អ្នកសំដែងមើលងាយប្រាក់តិចតួច ហើយគិតថាទាល់តែមានលុយច្រើន សំភារៈល្អៗទើបសំដែងបានល្អ។
  2. ឯដឹកនាំ ដឹកនាំឲគេសំដែង នឹងឲតួនិយាយដូចអានអក្សរ ខ្លាចខុសអក្ខរាវិរុទ្ធពេក ទៅជាភ្លៀវ! រឿងខ្លះយកភាពសិចស៊ីដាក់មុខហើយ និយាយក្តែងៗថាសម័យណុងវាអញ្ចឹង។ តាមពិតគ្រាន់តែជាលេស។
  3. ហើយឃើញតួភាគច្រើនពេលសំដែង ភ្នែកមើលតែកាមេរ៉ា ធ្វើឲ្យមើលទៅដូចជាfakeៗ ភ័យៗ។ ជ្រុលសំដែងអស់លុយហើយ មិនធ្វើឲ្យល្អទេ ហើយគ្នាធ្វើខុសហើយ អ្នកដឹកនាំនៅយករឿងណឹងមកបញ្ចាំងទៀត។
  4. រឿងដែលល្អនោះ អ្នកសំដែង មិនគួរសំដែងគិតថាណឹងឲ្យគេមើលទេ គឺសំដែងដោយគិតថា ខ្លួនឯង ជាតួរក្នុងរឿង។ ព្រោះថាការសំដែងភ្លាម គេហៅពាក្យពីក្រៅឲភ្លាមចឹង គឺ ហាក់ដូចជាខ្លួនឯងអត់បានត្រៀមជាមុនទេ លុះដឹងពាក្យដែលគេហៅជាស្អីហើយ ទើបរៀបឬកជាក្រោយគឺគ្មានប្រសិទ្ធភាពទេ។
  5. ការ​សំដែង​ឃើញ​ថា ការ​ស្លៀក​ពាក់ខុសពីការ​ពិត​ ដែលភាគច្រើនខ្ញុំសំគាល់ឃើញនោះគឺថា នៅស្រែគាត់តុបតែង​ស្លៀកពាក់​ជាអ្នកស្រែ​ តែជួនកាលខោអាវឲ្យឡើង​ថ្មីចែស។
  6. ជួនកាល​ការ​និពន្ធ​ មានការ​​ឯកភាពតែ​ពីម្ចាស់​ផលិតកម្មទេ ហើយគ្មានអ្នក editor ឬ ទីប្រឹក្សាច្រើនគ្នា។
  7. ផលិតកម្មខ្លះ ផលិត​រឿង​មក​មាន​ភាព​ទាក់​ទាញ​ តែដល់​សើប​ស៊ី​ជំ​រៅ​ទៅ លួចរឿង​ផស់គេ​មក​ថត​សោះ។
  8. ឈុត​ស្នេហា​ក្នុង​រឿង​បុរាណ​មាន​ភាព​លឿន​ហួស​ហេតុពេក ជួនកាលឃើញភ្លាម​ស្រលាញ់ភ្លេត រួចក៏​អស់​ព្រហ្មចារីយ៍ប្រូច។ យូរៗទៅ ក៏​មាន​គំនិត​ដែរ​ថា​តួ​ស្រីចិត្តងាយ​មែន​ទែន​។ រួច​មក​អួត​ថា ចរិតស្រីខ្មែរល្អទៀត។
  9. …..ចាំនឹកឃើញ​ចាំ​ដាក់ទៀត​ តែ​លេខ ៩នេះអាចជាមតិ​បន្តបន្ទាប់របស់​អ្នក​ភូមិ​យើង​។

នេះជាគំនិតដែលចេញពីបេះដូង របស់ខ្ញុំ សូមកុំប្រកាន់! ពីអ្នកគាំទ្រសិល្បៈជំនាន់ទស្សវត្សទី ៦០ និង ៧០! នៅមានគំនិតច្រើនទៀតតែសុំសរសេរប៉ុណ្ណឹងសិនចុះ…

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

11 thoughts on “មតិ​រិះ​គន់​ទៅ​លើ​វិស័យ​ភាព​យន្ត​នៅកម្ពុជា

  1. តួខ្មែរមួយចំនួនពិត​ជាគួរ​ឲ្យ​កោត​សរសើរ​ណាស់​ តែ​មាន​តែ​មួយចំនួន​តូច​ទេ!

    Like

  2. នេះជារឿងពិតដែលអ្នកដឹកនាំរឿងអង្គុយចាំហៅ ប៉ារ៉ូ​ អោយតួសំដែង និង​ និយាយ តួនិមួយៗដូចមិនដឹងថាខ្លួនឯងត្រូវសំដែងជាតួអី ត្រូវរៀបចរិតឬកពារយ៉ាងណានោះទេ ជាហេតុធ្វើអោយកាយវិកា ស្ពឹកៗ ភាំងៗ។

    តែមួយរយៈនេះ ខ្ញុំសូមសសើរដល់ទូរទស្សន៍ CTN ក្នុងរឿងល្បិចស្រី និង រឿង គូព្រេងចំលែក។ មើលទៅមានកាវិវត្ន៍គួរសម និង​ មិនមានទើសភ្នែកត្រង់ណានោះទេ។ តួលេងចូលល្អ ជាមួយនិងសំលេងផ្ទាល់។

    Like

  3. ណឹងហើយ បាន​គំនិត​មួយ​ទៀត​ហើយ! សេញឃ្យូ

    Like

  4. ដើម្បី​អភិវឌ្ឍ​វិស័យ​ភាព​យន្ត​ខ្មែរ​ មាន​ចំនុច​មួយ​ដែល​តួ​អង្គ​សម្ដែង​ទាំង​អស់​គួរ​ចង​ចាំ៖ សម្ដែង​កុំ​ឲ្យ​គេ​ដឹង​ថា​​យើង​សម្ដែង។ :mrgreen:

    Like

  5. គេ​មិន​សរសេរ ឲ តែ​ឯង​ចឹង​ទេ គឺ ត្រូវ​សរសេរ «ឲ្យ»

    Like

  6. ហិហិ វិចិត្រ​ទើប​នឹង​ថា​ឲ្យ​ដែរ​ អរគុណ​ច្រើន​និមល​ដែលបាន​ចូល​លេង​ផ្ទះខ្ញុំ​ មាន​ទិញ​អី​ផ្ញើរ​ម្ចាស់​ផ្ទះ​ទេ?

    Like

  7. តួ​សម្ដែង​ស្រុក​ខ្មែរ វាយ​ឫក​ឆ្មើងឆ្មៃ អត់​ចេះ​គោរព​ពេលវេលា បើ​បាន​ល្បី​បន្តិច​រឹត​តែ​អស់​ទាស់។

    Like

  8. មក​ពី​អ្នក​និពន្ធ និង អ្នក​ដឹកនាំ​រឿង​ផង​ដែរ។ ឧទាហរណ៍ អ្នក​និពន្ធ​មិន​ដែល​ចេះ​របៀប​រក​ស៊ី មិន​ដឹង​ថា​អ្នក​រក​ស៊ី​​គេ​ធ្វើ​ម៉េច ដូច្នេះ​ពេល​តែង​រឿង​ដែល​ទាក់​ទង​រឿង​រកស៊ី តែង​តែ​មាន​ភាព​ឆ្គង មិន​ឡូស៊ិក … អ្នក​ដឹកនាំ​រឿង​ក៏​អ៊​ីចឹង ក៏​មិន​ដឹង​ប្រាប់​តួ​សម្ដែង​យ៉ាង​ម៉េច។ មិន​ដឹង​ហើយ​ចចេស អត់​ខ្ចី​សួរ​គេ​ទៀត។

    Like

  9. មែនហើយបង អញ្ចឹងមែន! តែសំលេងពិតនឹងសំលេងបញ្ចូលម្យ៉ាងម្នាក់ណាបង ព្រោះ​ជួន​កាល​តួ​គាត់​អត់​មាន​សំ​លេង​ពិ​រោះ​ណា!

    Like

  10. 9. មិន​ប្រើ​សំលេង​ពិត ចូល​ចិត្ត​បញ្ចូល​សម្លេង
    10. សម្ដែង​មិន​លះ យឺតៗ យាប់​ណាស់!

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: