ចង់ល្បីល្បាញក្នុងភូមិវើតប្រេសទេ?

Help!

ប៉ុន្មានម៉ោងមុននេះមានប្អូនម្នាក់ មិនដឹងប្អូន ឬបង​ទេ តែ គាត់បានសួរខ្ញុំពី​បញ្ហានេះឡើង ហើយ​ក៏​គិត​ថា​មិន​ចង់​ឆ្លើយ​​ទេ​ ព្រោះ​ តែ​​ក៏​នឺក​ឃើញ​ថា​បង​ប្អូន​នៅភូមិវើតប្រេស​ យើង​នេះសុទ្ធតែពូកែ ក៏គិតសុំគំនិតបន្ថែមទៀត នឹង​ជួយ​កែ​តំរូវ​គំនិតរបស់ខ្ញុំផង។ អញ្ចឹងកុំនៅយូរ ខ្ញុំសូម​បើក​វេទិកា​ពិភាក្សា​ចាប់​ពី​ពេល​នេះ​តទៅ។

ភាព​ខ្វះខាត​មាន

១.   មិន​មាន​ដាក់​ប្រ​វត្តិរូបខ្លះ​ៗ សំរាប់​ជាការ​ណែនាំ​ឲគេ​ស្គាល់

២. ​អត្ថបទខ្លី​ៗ ពេក ហើយមានលក្ខណៈ ដូចជាគ្មានភាពស្និទ្ធស្នាល ឬក៏រៀបរាប់​អស់​ពេក​ធ្វើ​ឲគេ​គ្មាន​អ្វី​ដាក់វិចារ ឬ ជា​អ្វី​ដែល​គ្រប់​គ្នា​ដឹងរួ​ច​អស់​ហើយជា​ដើម

៣. មិនគួរចំលងទាំងស្រុង​នូវ​ច្បាប់ដើម ពីទំព័រ ឬ សៀវភៅ ឬ វេបសាយណាមួយ ​ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចូល​ចិត្ត​នៅទង្វើរលួច ឬបន្លំឡើយ

៤.   គួរតែដាក់អ្វីដែល​ ចេញពីគំនិតផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួន ព្រោះវាខុសពីគេ និងគួរឲចាប់អារម្មណ៍ជាង

៥. គួរដាក់តំណភ្ជាប់ទៅប្លក់ផ្សេងៗទៀតផង ព្រោះវាអាចជួយឲគេចាប់អារម្មណ៍ និងអាច​ស្គាល់​អ្នក​ភូមិ​ផ្សេង​ទៀត​​បាន។​ អាចដាក់​តំណ​ភ្ជាប់​បាន​តាមរ​យៈ​របារ​តំណភ្ជាប់​ដែល​ស្ថិត​នៅខាង​ស្តាំ​នៃ​ទំព័រ​ក្តា​រ​បញ្ជា​។

៦. ជាការគួរសម កុំភ្លេចឆ្លើយតប ទៅនឹងមតិ​របស់​អ្នក​ដែល​បាន​ដាក់​មតិ​ផង

៧.​ រកនឹកលែងឃើញហើយ បើ​មាន​នឹក​ឃើញ​អីផ្សេង​ទៀតជួយប្រាប់ផង។

អរគុណ​ទុក​ជា​មុន…

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

44 thoughts on “ចង់ល្បីល្បាញក្នុងភូមិវើតប្រេសទេ?

  1. សុំប្រលែងមួយវាចារដែរមក៎! មានអីល្អផស៎គេដែរតើ ហើយជួយអាសាចូលអើតទែសញ៉ុម ផង! មានអីចែករំលែកជូនច្រើន! http://isharemyworld.wordpress.com/

    Like

  2. ចយអើយ អត់ចេះផង បង្កើតតាមប្រលោះណាទៅលោកម្ចាស់កុងស៊ុន? 😮

    Like

  3. មើល​ហើយ យក​ទៀត​ក៏​បាន​ ម៉េច​កាល​ណា​បង្កើត​ប្លក​មួយ​ណឹង​គេ?

    Like

  4. យី នៅផ្ទះអ្នកណាសំបូរម៉្លេះ? សុំទៅដែរមើល ហេហេហេ

    Like

  5. បើនិយាយថាមានក្តីសុខច្រើនជាងទុក្ខគ្រាន់ តែបើថាឲ្យផុតពីទុក្ខភ័យ ផុតពីការកើតចាស់ឈឺស្លាប់ គឺមិនអាចទៅរួចទេ ជីវិតមនុស្សកើតមក តិចច្រើនត្រូវតែមានសើច លាយទុក្ខរហូតនឹង គ្រាន់តែអ្នកខ្លះសប្បាយច្រើនជាងទុក្ខ តែយើងក៏ព្យាយាមធ្វើវា ដើម្បីឲ្យជីវិតស្រស់ស្រាយ​ សប្បាយឲ្យច្រើនតាមដែលអាចធ្វើបាននោះអី 🙂

    Like

  6. ណឹង​ហើយ​ ដូចខ្ញុំ​ចឹង​មិន​ត្រឹម​តែ​ទៅលេង​ផ្ទះ​គេ​ទេ ទៅ​យក​របស់​គេ​មក​វិញ​ហើយ ថែម​ទាំង​ទៅ​បាយ​ផ្ទះ​គេ​ទៀត​ មក​ផ្ទះ​គេ​សំបូរ ហិហិ!

    Like

  7. សាសនាព្រះពុទ្ធថាឋាននិព្វាន ឯ សាសនាព្រះយ៊េស៊ូថាឋានសួគ៌!
    ប៉ុន្តែខ្ញុំអត់់ជឿរញ៉េរញ៉ៃ ដូចហ្វូងមនុស្សអ្នកកាន់់សាសនាផង! ព្រោះថាខ្ញុំយកទស្សនវិជ្ជាជាបង្អែក
    គិតហើយជឿ មិនជឿហើយគិតដូចអ្នកកាន់់សាសនាទំាងអស់់ទេ។
    មើលចុះ ជំនឿសាសនារីកដុះដាល ដោយព្រះវិហារ វត្តអារាមដ៏មហាធំសំបើម ល្អប្រណិត
    ឯអ្នកជឿដូចជាពួកទេសចរ ឯព្រះកាន់់តែឃ្លាតឆ្ងាយ (ច្បាប់់ពង្រាត់់ឆ្ងាយពីព្រះរបស់់Soren kierkegaard)។

    Like

  8. ចូលលក្ខណៈដូចខ្ញុំហើយតើនេះ អត់មានផ្ទះនឹងគេហេ 😦 ដើរតែលេងផ្ទះគេផ្ទះឯងនឹង អត់មានអ្នកណានិយាយរកដូចគ្នា តែល្បីខ្ញុំមិនទៅលោតទឹកលើស្ពានហេ សុខចិត្តលោតទឹកក្នុងចានដែលនៅផ្ទះ ហេហេហេ

    Like

  9. ត្រូវ ល្បីមិនល្បីគឺមិនជាបញ្ហាហេ សំខាន់យើងដាក់ប្រកាសដើម្បីចែករំលែកដល់អ្នកមិនទាន់ដឹង មិនទាន់ចេះអីដូចខ្ញុំចឹង មិនដឹងខ្យល់អីទេ ដឹងតែល្ហើយ ហេហេ មិនតែបណ្ណោះយើងអាចផ្លាស់ប្តូរ មតិយោបល់គ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមកបានទៀតផង 😀

    Like

  10. ដឹងហើយ​ថា​ពី​ណា​គេនោះ តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជេរ​ទេ គ្រាន់​តែ​ផាលេង​ៗ​ទេ​តើ!​ហិហិ ប្រញ្ញាប់​តែខឹង…

    Like

  11. ​ហិហិ​ ​សួ​ស្តី​បង ​លឺ​បង​និ​យាយ​ចឹង ​ខ្ញុំ​ក៏​ចង់​ទៅ​នៅ​ពិ​ភព​ណឹង​ដែរ​ តែ​ជួន​កាល​ក៏​មាន​មិត្ត​ភក្តិ​មក​ផ្តល់​ក្តី​សង្ឍឹម​ដែរ​។ ​ចង់​មាន​ពេល​វេលា​សំរាប់​ខ្លួន​ឯង ​តែ​ក៏​ចង់​មាន​ពេល​វេ​លា​សប្បាយ​បែប​សប្បាយ​ដែរ។

    Like

  12. ដូចញ៉ុំមែនទែនបងសម្បត្តិនៀក តែថាញ៉ុំអត់សូវបានវោហារដូចបងហេ

    Like

  13. គ្មានផ្ទះនិងគេចេះតែចូលផ្ទះរបស់គេ
    ជួនកាលគេនិយាយរកជួនកាលគេជេរ
    ពិបាកមែន.
    បើចង់ល្បីទៅលោតទឹកនៅស្ពាន
    ជ្រោយចង្វារទៅល្បីហើយ.

    Like

  14. ត្រូវ ប្រកាសដើម្បីចែករំលែកដល់អ្នកដែលមិនទាន់ដឹង មិនទាន់ចេះដូចខ្ញុំចឹង មិនដឹងខ្យល់អីទេ ដឹងតែល្ហើយ ហេហេហេ មិនត្រឹមតែចែករំលែកទេ ហើយយើងក៏អាចផ្លាស់ប្តូរមតិយោបល់គ្នា និងបានសិក្សាពីគ្នាទៅវិញទៅមកដែរ 🙂

    Like

  15. អារឿងល្បី ខ្ញុំសូមនៅចុងប៉ូចគេហើយ ព្រោះព្រោះខ្ញុំអត់់មានអី
    អោយគឹទាកទាញចិត្តគេផង អត់់មានអីអោយគេចូលចិត្តផង មានតែទស្សនវិជ្ជាដែលទំនង
    ហួសសម័យបាត់់ទៅហើយ មានតែខ្ញុំចូលចិត្តព្រោះវា«ជាវិជ្ជាដែលនំាអោយខ្ញុំចូលចិត្តវិជ្ជា»!
    ព្រោះម្យ៉ាងទៀតខ្ញុំចូលចិត្តគិត …គិត តែឯកឯង តែគិតចង់់អោយមានពិភពលោកមួយដែលអ្នកទំាងអស់់គ្នាបានសេចក្ដីសុខសប្បាយ គ្មានព្រួយបារម្ភ មានសេរីភាព ផុតអស់់ទុក្ខភ័យ ផុតអស់់ការកើតចាស់់ឈឺស្លាប់់!

    Like

  16. មិន​ទាមទារ​អី​មក​វិញ​ទេ គ្រាន់​តែ​ចង់​អាន​អ្នកជជែក​អំពី​បញ្ហា​ដែល​យើង​ចោទ​សួរ រឺ វែក​ញែក​អំពី​អ្វី​ដែល​យើង​មើល​ឃើញ ដឹង​ឮ កែ​តំរូវ​នូវអ្វី​ដែល​យើង​គិត​ខុស និង​មានរឿង​ច្រើន​ទៀត​ដែល​ទាម​ទារ​អោយ​មាន​អ្នក​ពិភាក្សារ!

    Like

  17. ទៅជាចឹងទៅ? ” ផា​ ” ឲ្យមានមតិម៉េចទៀតទៅ?
    ចង់ល្បីទាល់តែដាក់អីឲ្យគេពេញចិត្ត ឬអាចទាក់ចិត្តគេបាន!! ចុះបើយើងអត់មានដាក់អីក្នុងប្លក ឬ ដាក់អី្វដែលគេអត់ត្រូវការមើលផង​ម៉េច​យើងអាចល្បីបានទៅ!!!!!
    ចង់ល្បីទាល់តែដាក់អីដែលគេអត់មានយើងមាន ហើយកំរនឹងមានគ្រប់កន្លែង!!! ដូចជាគំនូរដែលយើងគូរខ្លួនឯង រឿងដែលយើងសរសេរខ្លួនឯង រូបប្លែក រឿងកំប្លែងសើចចុកពោះ ជាពិសេសសរសេរឲ្យត្រូវអក្សរ និងមួយទៀតគឺ ដើរហើរគ្រប់កន្លែង​ដើម្បីឲ្យគេស្គាល់!! តែប៉ុន្នឹងទៅល្បីពីព្រលឹមទល់ព្រលប់។

    គំរីស​អាចម៍​ក្តាប់ ហ្នឹង ញ៉ុមអត់យល់ទេ!!​អាហ្នឹងមានន័យថាម៉េច!!​ស្តាប់មើលទៅដូចជាគគ្រិចណាស់ហើយ!!
    ( ប៉ិ​ឯង​ល្បី​ស្រា​ប់​ហើយ ) ត្រង់កន្លែងនេះ គ្មានបានទទួលទេ!! ញ៉ុមល្បីត្រង់ទៅ?
    អ្នកដែលល្បីនោះ គឺពូសុភ័ក្ត្រទេ មិនមែនញ៉ុមទេ!!

    Like

  18. ហេសហេ! និយាយដើមខ្ញុំផងឬ? ហិហិ…
    និយាយពីរឿងល្បីមិនល្បី ខ្ញុំគិតថា វាមិនមែនជារឿងសំខាន់អីផង!! ខ្ញុំចូលចិត្តសរសេរ ខ្ញុំចូលចិត្តភាពចែករំលែក តែមិនមែនចូលចិត្តភាពល្បីនោះទេ…
    នែ៎ កុំភ្លេចណា! រាល់អ្វីដែលយើងបានធ្វើទាំងអស់ មិនមែនសុទ្ធតែគ្រប់គ្នាចូលចិត្តនោះទេ ហើយក៏មិនមែនមានន័យថា យើងធ្វើមិនបានល្អដែរ… សំខាន់គឺស្ថិតនៅត្រង់ថា តើអ្នកបានធ្វើវាអស់ពីចិត្ត អស់ពីបេះដូងហើយឬនៅ? (ទស្សនៈកាឡៃចេញ ពីទស្សនៈឌីយ៉ា ដាក់ប្រកាសលើមុន 😉 )

    Like

  19. កន្លែង​ខ្លះ​អត់​មាន​ដាក់ទេ។

    Like

  20. មាន​ក្មេង​ណា​ឈ្មោះ​សុវិចិត្រ​ទៀតហើយ? សុំ​ស្គាល់​ផង​មើរ? ក្មេង​ក្នុង​វើត​ប្រេស​ដែល​មាន​ឈ្មោះ សុវិចិត្រ​មាន​តែ​ម្នាក់​ទេ​គឺ​ខ្ញុំ។ ហើយ​ម្នាក់​ទៀត​ឈ្មោះ វិចិត្រ គាត់​មិន​មែន​ក្មេង​ទេ,,គឺ​លោក​គ្រូ​វិចិត្រ។

    Like

  21. អរគុណ! តែកុំហៅញុមបងចឹងអី ធម្មតាទៅបានហើយ!:-D

    Like

  22. oh my god….គំនិតរបស់បងឧត្តមពិតជាដូចខ្ញុំណាស់
    ខ្ញុំបានចូលមើលម្តងហើយ គិតថាបន្ទាប់ពីញុំាបាយរួច នឹងមកផ្តល់ជាមតិខ្លះ
    តែមតិរបស់បងឧត្តមពិតជាប្រហាក់ប្រហែលខ្ញុំណាស់ ដូច្នេះខ្ញុំគ្រាន់តែចង់និយាយថា
    មតិរបស់ខ្ញុំដូចបងឧត្តមដែរ…យើងអាចសួរខ្លួនឯងថា​ តើយើងបង្កើតប្លក់គឹដើម្បីតែភាពល្បី
    រឺដើម្បីចូលរួមចំនែកជួយជាតិរបស់យើង…បើទោះបីវាគ្រាន់តែជាប្លក់ ប៉ុន្តែរខ្ញុំសង្កេតឃើញថា
    ភូមិនេះពិតជាល្អណាស់ មានចំនេះដឹងជាច្រើនដែលខ្ញុំបានទទួលពីភូមិនេះ…
    ជាចុងបញ្ចប់ខ្ញុំសូមធ្វើការគាំទ្រទាំងស្រុងនូវគំនិតរបស់បង ប្អូនទាំងអស់គ្នា ជាពិសេសគឺ
    មតិរបស់បង ឧត្តម។
    សូមអរគុណ

    ជូនពរអោយជួបសំណាងល្អ ( អ្នកដែលល្បីគឺ wordpress)

    Like

  23. សុំទោសគិតយូរដោយសាររវល់អត់បានអនឡាញ!
    តែពេលលអនឡាញមើលទៅគ្រប់វិចារមានគំនិតញុមច្រើនហើយ!
    ចឹងញុមគ្មានអីច្រើនទេ មានតែប៉ុន្មានម៉ាត់គឺ គុំគិតពីរឿងល្បីមិនល្បី គ្រប់ប្រកាសដែលយើងចង់ប្រកាស ត្រូវគិតថាខ្ញុំប្រកាសដើម្បីចែករំលែក ចែករំលែកពីអ្វីដែលខ្ញុំដឹង ដែលខ្ញុំចេះ ដល់ខ្មែរផ្សេងទៀតដែលមិនទាន់ដឹង ឬមិនទាន់ចេះ!
    ចែករំលែកពីអ្វីដែលយើងដឹងទៅគេ ភ្ជាប់និស្ស័យល្អជាមួយអ្នកដ៏ទែ ប៉ុណ្ណឹងទៅបានហើយ! ពេលនោះអារម្មណ៍យើងនឹងស្ងប់ជាងមុន!
    ជូនពរសំណាងល្អណា! 😀

    Like

  24. អរគុណដែលបានជួយផ្តល់ជាយោបល់ មានតែប៉ុស្តខ្ញុំទេ ដែលមិនសូវមានសុជីធម៌ តាមពិត មកពីការខ្វះបច្ចេកទេស ក្នុងការរៀបចំផ្ទះ ឱ្យមានរបៀបរៀបរយ ចាំមើលបន្តិចទៀតនិង រៀបចំរើរុះធ្វើផ្ទះថ្មី ឱ្យមានរបៀបរៀបរយនឹងគេដែរ តែប្រហែលជាត្រូវការ ឱ្យបងប្អូនជួយ ហើយមើលទៅ! សូមជួយមើលជួយកែរសម្រួលប៉ុសខ្ញុំផង តើត្រូវការអីខ្លះ ព្រោះចង់ល្បីដែរ!

    សូមអរគុណដែលបានជួយរំឮកដាសតឿន!

    Like

  25. ​ប៉ិ​ឯង​ល្បី​ស្រា​ប់​ហើយ​ ​មិន​បាច់​មក​ផា​គេ​ទេ ​ល្បី​ហើយ​សូម្បី​ឲ​មតិ​មួយ​ក៏​គ្មាន​ដែរ​ ​នេះ​គេ​ហៅ​ថា​មហា​គំរីស​អាចម៍​ក្តាប់

    Like

  26. នៅទីនេះអីក៏ក្តុងក្តាំងជាងផ្សារត្រីទៅទៀត!!​និយាយអីខ្លះហ្នឹង?​ងាប់ហើយគិតទៅចង់ល្បីទៅ!! បើម្នាក់ៗដណ្តើមលេខមួយអស់ទៅ​តើបាននរណាយកលេខ២​លេខ៣នោះ?
    ពី១ដល់៦​ញ៉ុមអត់មានមួយណាដែលចង់ធ្វើតាមសោះអាឡូវនៀក!!! ល្បីមិនល្បាញនរណាទៅចង់នោះ?

    Like

  27. និយាយរឿងសសេរភាសារខ្មែរខ្ញុំសូមចុះចាញ់ហើយ។
    ព្រោះខ្ញុំរឿនបានតែត្រឹម៦តេ
    ហើយក៍ខ្លាតឆ្ងាយតែម៉ាដងទៅ.

    Like

  28. ខ្ញុំ​ក៏​នៅ​មាន​កំ​ហុស​ដែរ​បង! ទាល់​តែ​គេប្រាប់​បានដឹង​ជួនកាល!

    Like

  29. ត្រឹម​ត្រូវ ព្រោះ​បើ​គិត​តែ​រឿង​ណឹង​ពេក អាច​ឲ​យើង​នៅមិនស្ងប់​ពេលមិន​បាន​ដូច​បំណង​។​ រួច​ក៏​បោះ​បង់​តែ​ម្តង។​ គិត​ធម្មតា​ សប្បាយៗ ដូចផ្កាយ​ដុះ​កន្ទុយ និង​ ហ្វីដេល​ចឹង​ទើបល្អ!

    Like

  30. ​ពី​មុន​អត់​ប្រើ​សោះ​ ​ក្រោយ​មក​ទៀត​ក៏​ប្រើ​ក្បាច់​វិ​ចិត្រ​ចែក​ឲ​គឺ​ ​សរ​សេរ​ចប់​ទើប​ដាក់​ច​ន្លោះ​មើល​មិន​ឃើញ​តាម​ក្រោយ​។​​ ​ហើយ​ក្បាច់​ចុង​ក្រោយ​នេះ​ ​ក្មេង​ម្នាក់​ឈ្មោះ​សុ​វិ​ចិត្រ​ជា​អ្នក​បង្រៀន​រួច​ ​ក៏​អនុ​វត្ត​តាម

    Like

  31. ​អូហូ​! ​គ្រប់​គ្នា​មាន​គំនិត​ប្លែក​ៗ​មែន​ៗ​!​ ​ច​ង់​បាន​ថែម​ទៀត​បើ​មាន​! ​ខ្ញុំ​ត្រូវ​ការ​ តែ​ក៏​មិន​ខ្លាំង​ដូច​​អ្នក​ចំនូល​ថ្មី​ក្នុង​ភូមិ​ដែរ​។​​ ​យើង​រួម​គ្នា​ជួយ​គ្នា!!

    Like

  32. ចំនុច​សំខាន់​នោះការសរសេ​ ត្រូវ​តែច្បាស់​លាស់ មិន​ខុស​អក្ខរាវិរុទ្ធ ចំណែក​ខ្ញុំ​អក្ខរាវិរុទ្ធនឹង​គឺ​ខុសច្រើន។ គំរួល្អ​គឺប្លក់​របស់សុភ័ក្ត្រ​ គាត់​សរសេ​បាន​ល្អខ្លាំងណាស់ ទាំង​អត្ថន័យ ការរៀបរាប់ និង​អក្ខរាវិរុទ្ធ។

    Like

  33. ៨.ដាក់ចំណងជើងឲស៊ីនឹងសាច់រឿង-មិនថាយ៉ាងណាទេងៃមុនបងប្អូនថាញ៉ុំផ្សាយពាណិជ្ជកម្ម​អីណា តែញ៉ុំអត់យល់ចឹងផង ចុងក្រោយសម្រេចថាលប់ចេញ។
    ៩.ដាក់វិចារជារបៀបនិយាយ សន្ទនាគ្នា-គួរសសេរឲមើលទៅរស់រវើក និងចេញពីអារម្មណ៏ពិតៗ

    Like

  34. ៧. កុំ​តឹង​តែង​នឹង​រឿង​ចង់​ល្បី​ល្បាញ​ពេក។ :mrgreen:

    Like

  35. «ល្បី» មានន័យថាធ្វើយ៉ាងណាអោយគេស្គាល់ច្រើន, ហើយដើម្បីអោយគេស្គាល់ច្រើន ក៏ត្រូវតែទៅស្គាល់គេអោយបានច្រើនផងដែរ ។ ដូចនេះសម្រាប់ដំបូន្មានរបស់ញ៉ុម, គួរតែឧស្សាហ៍ដើរលេងចូលឆែកឆេក្នុងផ្ទះគេ អោយបានគ្រប់ៗគ្នារ៉ូវ, រួមផ្សំជាមួយអត្ថបទដែលនៅ ផ្ទះខ្លួនឯងមានភាពទាក់ទាញ, រស់រវើក, រួសរាយ, ប្លែក ផង វានឹងធ្វើអោយអ្នកដទៃឧស្សាហ៍មកលេង ហើយក៏មានគេស្គាល់ច្រើនតាមហ្នឹងដែរ ។

    Like

  36. ប្រើ ចន្លោះ​មើល​មិន​ឃើញ​ហើយ​តា៎​នៀក។ តែ​ឃើញ​កន្លែង​ខ្លះ​អត់​មាន​ដាក់​ទេ 😀

    Like

  37. នឹកឃើញហើយ… កុំភ្លេចអរគុណអ្នកនិពន្ធហង

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: