សៀវភៅកំណត់ហេតុបិសាច

អស់រយៈពេល៥ឆ្នាំមកហើយ…

តាំងពីថ្ងៃដែលខ្ញុំចាប់ផ្តើមសរសេរកំណត់ហេតុប្រចាំថ្ងៃផ្ទាល់ខ្លួនមក។ ខ្ញុំនឹងស្តាយក្រោយមែនទែនចំពោះអនុស្សាវរីយ៍ទាំងអម្បាលម៉ាន ដែល​ខ្ញុំ​ពុំ​បា​​​ន​សរសេរ​ទុក​ក្នុង​កំណត់​ត្រា​នេះ​ ហើយ​វា​ក៏​បាន​រលត់​រលាយ​បាត់​ទៅ​តាម​ពេល​វេលា​ ដែល​តែង​តែ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ជា​មួយ​ នឹងការចងចាំរបស់មនុស្សជានិច្ចនោះ។​ និយាយពីការចងចាំហើយ និង​ពេល​វេលា​វាប្រៀប​ប្រដូច​ទៅនឹង​ដែក​ហើយ​និង​ទឹកដូច្នោះដែរ​ វានឹងបំផ្លាញ​ខ្ទេច​ខ្ទី​នូវសោភ័ណ្ឌ និង​ភាពរឹងប៉ឹង​របស់លោហៈ​ប្រភេទ​នេះ​ ដោយ​ច្រេះអញ្ចឹងឯង។ អស់រយៈពេល ៥ឆ្នាំមកនេះ​សៀវភៅកំណត់​ហេតុជា​អ្នក​ដែលនៅ​ជិត​ដឹត​ នឹងខ្ញុំជាងគេ​ហើយ វាជាអ្នក​ដែលយល់ចិត្តខ្ញុំ​ជាងគេ រហូតខ្ញុំ​អាចទុកចិត្ត​នឹងប្រាប់វាគ្រប់រឿងរ៉ាវ​ដែលខ្ញុំ​បានជួប​ប្រទះ។

ចប់

សៀវភៅកំណត់ហេតុដ៏កញ្ចាស់របស់ខ្ញុំ

និយាយលក្ខណៈ formal មានភាពពិបាកមែន មានអារម្មណ៍ថាពិបាកដកដង្ហើមណាស់ ឥឡូវនិយាយបែបស្រែៗម្តង។ សៀវភៅកំណត់ផស់ញ៉ុមមានពីរប្រភេទ គឺ​សៀ​វ​ភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​​ខ្ញុំ​ពិតៗ និង​ សៀវភៅកំណត់ហេតុបិសាច ដែលជាលក្ខណៈប្រលោមលោក ដែលកំពុងតែតាសេររាល់ថ្ងៃ ហើយសន្យាថានឹងដាក់ជូនអាន នៅសប្តាហ៍ក្រោយនេះ។ ឥឡូវ​សូម​និយាយ​ពី​សៀវ​ភៅ​កំណត់​​ហេតុផ្ទាល់ខ្លួនម្តង ដូច​ញ៉ុមនិយាយខាងលើចឹងថា កំណត់ហេតុជាអ្នកដែលខ្ញុំយល់ចិត្ត ហើយតាមពិតវាក៏ជាបិសាចពិតមែន ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​អ្នក​ហើយ​ដែល​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​តែវា។

ហេតុអីបានញ៉ុមនិយាយចឹងព្រោះថា ញ៉ុមតែងតែកត់ចូលញឹកញាប់ជាងគេគឺ កំណត់ត្រាអ្នកជំពាក់លុយ។ ហើយកុំភ័យញ៉ុមមិនដេលភ្លេចទេ រឿងគេជំពាក់នេះមួយ។ ឲតាភ្លេចខ្ញុំបើកបញ្ចីនេះភ្លាម។

កំណត់ហេតុនេះមានដូចតទៅ៖

រឿងគេជំពាក់លុយ កត់ចូល

រឿងជំពាក់លុយគេ អត់សូវកត់ចូលទេ

រឿងទុក្ខសោក កត់ចូលម្តងម្កាល

រឿងសប្បាយៗ មិនដែលភ្លេចសរសេរទេ

ចុះអ្នកភូមិវើតប្រេស មានដែលមានសៀវភៅកំណត់ត្រាផ្ទាល់ខ្លូនចឹងទេ? គួរតែកត់ទៅ ព្រោះថាដល់ពេលស្លាប់ទៅ មានបន្សល់នូវការចងចាំទុកឲចៅទួតអាន។ តាខ្ញុំក៏គាត់មានមួយដែរ ហើយ​សល់​ដល់​សព្វថ្ងៃទៀតផង។

សរសេរដោយដៃពិតជាមានន័យមែន!
អ្នកជំពាក់លុយ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

15 thoughts on “សៀវភៅកំណត់ហេតុបិសាច

  1. ក្មេងតូចផង ក្មេងទំនើងផង ខ្ញុំទៅដេកគិតឲ្យច្បាស់សិន។ ម៉េចក៏មានឈ្មោះច្រើន​ម៉្លេះ!

    Like

  2. ហិហិ ខ្ញុំអៀនណាស់ពេលបងថាសៀវភៅរបស់ស្រី ព្រោះខ្ញុំអត់បានចាប់អារម្មណ៍រឿងណឹងទេ តែម្យ៉ាងប្លក់នេះខ្ញុំចង់ឲវាមាន លក្ខណៈ plain មិនចង់ឲមានភាពឆើតឆាយពេក អញ្ខឹងទើបដាក់ពណ៌ណឹងទៅ។ សៀវភៅណឹងលែងប្រើហើយ ព្រោះសរសេរពេញអស់ហើយ ខ្ញុំមានសៀវភៅកំណត់ហេតុទីពីរ ដែលមានភាពប្រសើរជាងនេះ។ ចង់បង្ហាញថា នេះកាលខ្ញុំនៅក្មេង និងមិនសូវមានលុយទិញ។

    Like

  3. ហា ហា​ ហិ ហិ ឌី​ desaturated រូបភាពអោយ​ទៅជា​ សខ្មៅ កុំ​អោយ​គេ​ដឹង​ថា​សៀវ​ភៅ​ហ្នឹង​ពណ៌ផ្កាឈូក។ តាមពិត​ទៅ​ដោះ​សារ​ទេ ស្រឡាញ់​ពណ៌​ផ្កាឈូក​ក៏​ស្រឡាញ់​ទៅ មាន​អ្នក​ណា​ទៅ​រក​រឿង​ណា។ បើ​ថាសៀវភៅ​ហែក​ចោល​វា​មិន​សម​ទេ ណា​មួយ​ទៀត សូម​ប្រាប់​ទៅ​ចុះ រក​សៀវ​ភៅ​ណា​អោយ​វា​មាន​លក្ខណះ​ជា​ Journal តិច​ទៅ កុំ​ប្រើ​សៀវភៅ​សរសេរ​ចឹង ខ្មាស់​គេ​ណាស់​លោក​អើយ!

    Like

  4. ត្រលប់ចូលពិភពគុនវិញហើយឬ? នឹកប្អូនប្រុសតិចតួចដែរ ព្រោះធ្លាប់តែស្តាប់ប្អូននិទានរឿង

    Like

  5. អាហ្នឹងមិនមែនសៀវភៅកំណត់ហេតុទេ គឺសៀវភៅសរសេរតើ!!!
    ពេលដែលយល់ថាវាជាបិសាចនោះ ខ្ញុំដឹង!! គឺ
    ពេលដែលមនុស្សដែលមិនមែណជាម្ចាស់សៀវភៅមើលនោះ គេពិតជាដឹងថាម៉ាង៉ៃៗ យើងធើអីខ្លះ ម៉ោងណាធើអី ម៉ោងណាធើអី!!
    ជាពិសេសអារឿងពិសេសៗបស់យើង គេមើលខ្ទេច!!!! អ្នកដែលមើល
    សៀវភៅកំណត់ហេតុផស់គេនោះ គ្មានសុជីវធម៌អីម៉ាតិចសោះ!!!

    Like

  6. អរគុណច្រើនបងដែលរង់ចាំអាន ខ្ញុំជាអ្នកនិពន្ធគ្មានសញ្ញាប័ត្រ ហើយសរសេរក៏តាមនឹកឃើញដែរ។ ល្អមិនល្អ សូមជួយដាក់ខមមិនផង។

    Like

  7. ល្អ​​ដែល​គ្មាន​ឈ្មោះ​ខ្ញុំ​ក្នុង​​កំណត់​ហេតុ​បិសាច​នេះ! 😛
    យ៉ាង​ណា​ៗ​ក៏​គាំ​ទ្រ​ដែរ ហើយ​រង់​ចាំ​អាន​​ដោយ​អន្ទះ​អន្ទែង!

    Like

  8. កាលដំបូងវាគ្រាន់តែជាសៀវភៅដែលសំរាប់ហែកចោលទេបង តែសរសេរកាន់តែច្រើនទៅក៏ខ្ខិលទៅសរសេរសៀវភៅថ្មី។ ទើបប្រើវាទៅ។ ហិហិ! សៀវភៅស្រី…

    Like

  9. អូយ ឌី​អើយ សៀវភៅ​កំណត់​ហេតុ​អី​ពណ៌មើល​តែ​ស្រី! យ៉ាប់​ណាស់

    Like

  10. គំនិតអីក៏គិតវែងឆ្ងាយម្ល៉េះ។ នេះបានចំជាអ្នករកទទួលទានមែន។

    Like

  11. អត់ទេ! ងៃក្រោយគេមានកូនស្រី យើងចូលទៅគ្រាន់តែការប្រាក់គ្រប់តាហ្មង!:-D
    រឿងអីមិនលើកឲ្យអាច្រូចកូនខ្ញុំ! ហេសហេ 😉

    Like

  12. ម៉េចក៏ការប្រាក់ថ្លៃម៉្លេះ ណឹងយកទៅសង់វីឡាតាម៉ង!!

    Like

  13. ខ្ជិលតាសេរណាស់! ពេលខ្ចីគេប្រាប់គេថា ជួយរំលឹកផងខ្លាចភ្លេច តែពេលគេខ្ចីវិញប្រាប់ថា ញុមកត់ចូលបញ្ជីរួចហើយ៣ងៃសួរម៉ាដង! ហិហិ
    ការប្រាក់ ៨០%

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: