សូមបងប្អូនជនជាតិខ្មែរជួយពន្យល់ផង!

សុភាសិតខ្មែរ៖

កំភ្លាញស្លាប់ព្រោះមាត់, ខ្វែកស្លាប់ព្រោះអាចម៍?

ជួយពន្យល់ឃ្លាចុងក្រោយផង ប្រសិនបើបានដឹង ព្រោះមានគេសួរខ្ញុំពាក្យនេះដែរ។ អរគុណទុកជាមុន…

ឯសុភាសិតខាងក្រោមនេះ ខ្ញុំចូលចិត្តមែនទែន សូមជូនអ្នកភូមិយើងអានកំសាន្ត៖

កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក

ខ្ញុំសូមបើកវង់ក្រចកបន្តិចសំរាប់ប្រយោគចុងក្រោយ៖ សំរាប់បច្ចុប្បន្ននេះ មុនឲសូមគិតពិចារណាថា ស្មូមខ្លះសុំដោយព្រោះអត់ពិតមែន តែមិនគួរឲពួកគាត់បង្រៀនកូនៗក្មេងក្មាង ឲទៅដើរស្មុំគេដែរនោះទេ ព្រោះវានាំឲខួរក្បាលក្មេង កាន់តែអាប់។ គិតចឹងដែរទេ?

ដកស្រង់ចេញពី៖ វីគីភីឌា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

8 thoughts on “សូមបងប្អូនជនជាតិខ្មែរជួយពន្យល់ផង!

  1. មែនហើយ។​ ខ្ញុំក៏អីចឹងដែរ។ សូមសួរបន្តិច អីស្រៈពេញតួ ចុចគ្រាប់មួយណាខ្លះខ្ញុំមិនសូវស្ទាត់ខ្មែរយូនីកូដសោះ ហើយរកក្នុងសៀវភៅណែនាំរបស់ Khmer OS ក៏អត់ឃើញទៀត។

    Like

  2. អរគុណច្រើន ក្មេងស្រែ។ ខ្ញុំកែរួចហើយ!

    Like

  3. សុភាសិតល្អ ភាគច្រើនខ្ញុំក៏យកសុភាសិតបុរាណខ្មែរយើងជាគំរូសំរាប់ផ្តល់ កំលាំងចិត្តនិងអនុវត្តតាមដែរ​ ដូចជា រពឹសដៃផ្ទៃឆ្អែត ងើយស្កកអោនដាក់គ្រាប់ ជាដើម។

    Like

  4. តាមខ្ញុំ យល់ស្របដូច……..ក្មេងស្រែដែរ រីឯស្លាប់ព្រោះអាចម៍នោះ ប្រហែលមិនសូវខុសគ្នាទេមើលទៅ ឬមានន័យថា វាមិនព្រមជុះកន្លែងផ្សេងដែលគេមិនឃើញទេដឹង បានជាគេរកវាឃើញងាយ ឯន័យចំគឺមនុស្សមិនត្រូវរស់តាមអត្តចរិតចាស់ដែលមិនល្អនោះទេ ព្រោះបើមិនដូរវា អាចមានផលមិនល្អ ដល់យើងបាន។ នេះគ្រាន់តែស្មានៗទេ ដឹងត្រូវអត់ផង។

    Like

  5. សូមកែរតំរូវតិចបានទេ?
    គេសរសេរបែបនេះ «កំភ្លាញស្លាប់ព្រោះមាត់, ខ្វែកស្លាប់ព្រោះអាចម៍» ។
    និយាយន័យត្រង់៖ កំភ្លាញ និង ខ្វែក ជាប្រភេទសត្វពីរផ្សេងគ្នា, វាមានទម្លាប់ ដែលអាចអោយជាដាន រឺ វិធីដែលអោយសត្វប្រម៉ាញ់វា រកវាឃើញដូចជា តាមរយៈ អាចម៍ជាដើម ។
    និយាយន័យធៀប៖ «ស្លាប់ព្រោះមាត់» គឺនិយាយច្រើនប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍ ច្រើនពេកនាំវិនាសដល់ខ្លួន ។ ចំណែក «ស្លាប់ព្រោះអាចម៍» គឺមិនដឹងទេ ។ ប្រហែលជាតំរូវអោយសាស្រ្តាចារ្យ រឺ អ្នកមានចំណេះដឹងច្រើនជាងញ៉ុម នៅទីនេះពន្យល់ហើយណា ។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: