Facebook ជាភាសាខ្មែរ

អាឡូវ Facebook បានបើកអោយមានការបកប្រែជាភាសាផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានភាសាខ្មែរកំពុងតែបកប្រែបណ្តើរៗដែរ។ ខ្ញុំឃើញការបកជាភាសាខ្មែរទើបតែបាន 27% ប៉ុណ្ណោះ។ ខ្ញុំចង់ជួយបកដែរ តែគេថាតំរូវអោយតែអ្នកលេង facebook យូរហើយប៉ុណ្ណោះ។ និយាយទៅខ្ញុំលេង facebook ជិត៣ឆ្នាំហើយនៅថាតិចទៀត។

http://www.facebook.com/translations/index.php?app=1

តែដល់មើលក្នុងទំព័រមួយទៀតក៏ឃើញថាអ្នកផ្តើមគំនិតបកនេះគឺ បងដើមត្នោតមួយ សោះ។ អានវាចារផន់គាត់ទៅដូចជាមានអារម្មណ៍ថាគាត់ពិតជាមានគំនិតស្អប់អ្នកឈ្លានពានទឹកដីខ្មែរមែន។

នេះជាសំរង់ពាក្យពេចន៍មួយឃ្លារបស់គាត់៖

[គ្រប់កូនខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងចំណាស់ ទាំងស្ទាវ ទាំងពួកខ្ជិល ទាំងពួកឧស្សាហ៍ ទាំងពួកផ្តាច់ការ ទាំងពួកពុករលួយ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក នឹងងាយប្រើប្រាស់វា សំរាប់ចែករំលែក គ្រប់ ពត៌មានចំហ/ពត៌មានសំងាត់ ពត៌មានចំណេះ ពត៌មានកំសាន្ត ពត៌មានរីករាយ ពត៌មានសោកសៅ ពត៌មានឃោរឃៅ ពត៌មានហឹង្សា… ពត៌មានប្រវត្តិសាស្ត្រ ពត៌មានភូមិសាស្ត្រ ពត៌មានបច្ចេកវិទ្យា សំរាប់ សហគមខ្មែរ ពីគ្រប់ទិសទី លើពិភពលោក មិនថា នៅប្រទេសខ្មែរ ឬ ឯនាយសមុទ្រ, នៅកម្ពុជាក្រោម (បច្ចុប្បន្នក្រោមការត្រួតត្រា របស់យួន) ឬ នៅខេត្តសុរិន្ទ (ប្រទេសសៀម) សំរាប់ រួមគ្នាស្វែងយល់។]

ដកស្រង់ចេញពី៖

Style Guide for ភាសាខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

15 thoughts on “Facebook ជាភាសាខ្មែរ

  1. បងខ្ញុំសុំទោះអីមេល មិញមិនមែនជាអីមេលរបស់
    ខ្ញុំទេ និជាអីមេល ហ្វៃបុក របស់ បងដូរអោយ វិញ
    បានអត់ បងខ្ញុំចង់មេីលសាជាអក្សរ ខែ្មរ នឹងហ្វៃបុក

    Like

  2. បងខ្ញុំសុំទោះអីមេល មិញមិនមែនជាអីមេលរបស់
    ខ្ញុំទេ និជាអីមេល ហ្វៃបុក របស់ បងដូរអោយ វិញ
    បានអត់

    Like

  3. ខ្ញុំ​ក៏​គិត​អញ្ចឹង​ដែរ។ ណា​មួយ​គាត់​ប្រើ​ដក​ឃ្លា​ច្រើនទៀត ចឹង​ទៅ​ដូច​ជា​រាង​យ៉ាប់​មើល ហើយ​ប្រើ​លេខ​ឯកតា​ខាង​មុខ​នាម​ទៀត។ ដូច​ជា 5 Notification គាត់​បក​ថា ៥​ការ​ជំនូន​ដំនឹង ឃើញ​ថា​គាត់​បក​មក​រាង​ឆ្គង​បន្តិច។ តែ​បើ​អ្នក​ចេះ​កាត់​ន័យ នឹង​អាច​យល់​បាន។

    Like

  4. គ្រាន់បើជាងខ្ញុំចឹង! ខ្ញុំបន្តិចក៏អត់បានបកដែរ។ គ្រាន់តែចង់មានចំនែកជួយខ្លះប៉ុណ្ណោះឯង។

    Like

  5. ពី​មុន​ញ៉ុមបក​បាន 426 ឃ្លា ល្បះ ប្រយោគ​ហើយ ស្រាប់​តែ​ឥឡូវ​បក​អត់​បានវិញ។ គឺ​ចេញ​ដំណឹង​ដូច​បង វ៉ាន់ឌី​និយាយ​ចឹង។ ឥឡូវ Facebook ចាប់​ផ្ដើម​ឡប់​ហើយ 😀

    Like

  6. ខ្ញុំមាន​គំនិត​ដូច​ នីមុល និង បង​ច័ន្ទរឿន​ដែរ

    Like

  7. មានអ្នកបកប្រែខ្មែរច្រើន និយមបកពាក្យទៅពាក្យ មិនសូវបកឃ្លា មកជាពាក្យរ៉េ ភាសាអងគ្លេស ប្រែជាភាសាខ្មែរត្រូវយល់ច្បាស់ពីឃ្លា ហើយចាំបកមកជាភាសាយើងអាហ្នឹងស្រួលស្តាប់ !

    Like

  8. មានការពិបាកយល់ខ្លះមែន តែខ្ញុំក៏មានការកោតសរសើរចំពោះគាត់ដែរ ដែលគាត់មានការព្យាយាមខ្ពស់ក្នុងការងារបកប្រែនេះ។

    Like

  9. ខ្ញុំឯកភាពនិងនិមល។ ការបកប្រែ​ភាសាខ្មែរនៅ​ក្នុង​ Facebook និង WordPress មានកំហុសឆ្គង​ច្រើន​ណាស់ ទាំងការប្រើពាក្យ​ខុស និង​សរសេរខុស។ ខ្ញុំធ្លាប់ទាក់ទង​ទៅ​ក្រុម​ហ៊ុន​ទាំងពីរ​ដែរ​ តែដូច​ជាមិន​ទាន់​ឃើញមានការកែប្រែនៅឡើយ។

    Like

  10. ខ្ញុំគាំទ្រ ការបកប្រែរបស់បងដើមត្នោតមួយ ១០០% ព្រោះគាត់ប្រើប្រាស់ពាក្យខ្មែរចំន័យណាស់!!

    Like

  11. និយាយតិចៗ កុំស្រែកជំទាល ឬសើចអី ខ្សឹបៗបានហើយ អ្នកជិតខាងខ្ញុំគេថាបើស្រែកលើកក្រោយលឺដល់ទះគេទៀត គេនឹងទៅប្តឹងឃុំហើយ។ បងដើមត្នោតមួយនិយាយតាមត្រង់ប៉ុណ្ណោះឯង។

    Like

  12. មើលវាចារដើមត្នោតមួយហើយ ផ្ទុះសំណើច!!
    គ្រប់កូនខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងចំណាស់ ទាំងស្ទាវ ទាំងពួកខ្ជិល ទាំងពួកឧស្សាហ៍ ទាំងពួកផ្តាច់ការ ទាំងពួកពុករលួយ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក
    បកនេះបានចំជាហៅថាបកមែន បកខ្ទេចបកខ្ទីគ្មានចន្លោះទេ!!

    Like

  13. អ្នកលេង facebook យូរហើយប៉ុណ្ណោះ អី ញ៉ុមចូលបកបានសោះហ្នឹង!!!

    Like

  14. បង​ដើម​ត្នោត​មួយ​ប្រហែល​បក​Wordpressដែរ​ហើយ​មើល​ទៅ! និយាយ​ត្រង់​ទៅ​ចុះ គាត់​បក​ភាសា​ខ្មែរ​ឆ្គងណាស់ រឹងៗ ពិបាក​ស្ដាប់​ណាស់។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: