ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»

ពុទ្ធទំនាយរបស់ព្រះទី៥ក្នុងវគ្គមួយឃ្លាបានសរសេរទុកថា៖«​ឃ្លោក​លិច អំបែង​អណ្ដែត​» ជា​ការទស្សទាយមួយ​ដែល​គេ​ឧស្សាហ៍​ឮ​ណាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ស្រុកស្រែ​ចម្ការ ដែល​លោក​លើកឡើង​ដើម្បី​អប់រំ​ប្រដៅ​កូនចៅ​របស់លោក​។ ប៉ុន្តែ​ចំពោះ​ជា​អត្ថន័យ ពេលខ្លះ​មាន​មនុស្ស​ជាច្រើន​លោក​មិនបាន​យល់ច្បាស់​ពី​អត្ថន័យ​របស់​ទំនាយមួយនេះឡើយ​។​

នៅពេលដែល​គេ​និយាយថា «​ឃ្លោក​លិច អំបែង​អណ្ដែត​» នោះគេ​ត្រូវ​ស្រម៉ៃភ្លាម​ថា តើ​សភាព​ធម្មជាតិ​របស់ “ឃ្លោក” និង “អំបែង” វា​មាន​លក្ខណៈ​បែបណា​? ហើយ​តើ​របស់​ទាំង​ពីរនេះ​ខុសគ្នា​ដូចម្ដេច​? ជាធម្មតាផ្លែ​ឃ្លោក​ប្រសិនបើ​នៅមាន​សាច់​ធម្មតា​អាច​លិច​ទឹកបាន ប៉ុន្តែ​ប្រសិនបើ​គេយក​សាច់វាចេញ ហើយ​នៅសល់តែ​សំបក​នោះ​ប្រាកដ​ណាស់​គឺ​មិនអាច​លិច​បានទេ​។

ចំណែក “អំបែង​” វិញ ដែលជា​បន្ទះ​បំណែក​នៃ​ក្អម ឆ្នាំង ចាន​ជាដើម ជាធម្មតា​ដាក់​ក្នុង​ទឹក​គឺ​មិន​អណ្ដែត​នោះឡើយ​។ ក្នុងន័យនេះ បើ​គេ​គិត​ពីសភាវៈជាក់ស្ដែងទៅគឺមិនអាចត្រឹមត្រូវ​បានទេ ព្រោះ​វាខុសពី​សភាព​ធម្មជាតិ​រប​ស់​វត្ថុ​ទាំងពីរ​នេះ​។​តាមការពិតជា​អត្ថន័យ​ទំនាយមួយដែល​ចាស់​បុរាណ​លោក​បន្សល់ឱយយើងយល់ចង់​សម្ដៅសម័យកាលមួយ?ជាការ​ពិត ក្នុង​ធៀប​មកមនុស្សជំនាន់ក្រោយ ដែល​គួរ​យកមក​ពិចារណា ពី​គោលបំណង​នៃ​ទំនាយចាស់​បុរាណ​មួយ​នេះ​។​ជារួម​មកវាមិនមែនជាសុភាសិត​ទេ គឺជាពុទ្ធទំនាយទស្សទាយពីអនាគតកាលជោគវាសនារបស់ប្រទេស មាន​ទិសដៅ​យ៉ាងសំខាន់​ក្នុង​ការត្រួសត្រាយសេចក្ដីអវិជ្ជមាន រឿងរ៉ាវដែលផ្ទុយពីសច្ចធម៌ប្រែក្លាយជាវិបល្លាស កំណើតអ្នកឈ្នះប្រែមកជាអ្នកចាញ់ កំណើតធ្លាប់បរាជ័យប្រែមកជាជោគជ័យ ដូច្នេះសូមដើ​រលើ​វិថី​ដែល​ត្រឹមត្រូវ ព្រោះ​កំណើតនៃជីវិត​គឺ​មិន​ទៀងទាត់​ឡើយ​។

#ក្នុងទំនាយសម័យកាលមួយ : លក្ខខណ្ឌអាចមាន​ន័យធៀប​ឃ្លោក​ទៅនឹង​អ្នកដែលធ្លាប់តែធ្វើជានាយហ្មឺនថ្នាក់មុខមន្រ្តី មានចំណេះចេះដឹងជាអ្នកប្រាជ្ញគឺជាសម្បត្តិ​ធនធានមនុស្សរបស់ជាតិ ចំណែក​អំបែងសម្ដៅយក​អ្នក​ដែលមានគំនិតល្ងង់ខ្លៅឋានៈតូចទាបប្រកបរបរជាអ្នកកាប់ជ្រូកកាប់មាន់ទាលក់ ជាអ្នកលក់នំគម ជាជាងដុំដែក ជាអ្នកអាំងសាច់លក់ ជាអ្នកជប់ខ្យល់ ជាស្រ្តីស្រីបន ជីវភាព​ក្រីក្រ​ប្រព្រឹត្តអំពើអនាចារតែងលេងល្បែងជល់មាន់ ជល់ក្របី ភ្នាល់គ្នាស៊ីសងជាដើម​។ក្នុងន័យ​បែបនេះច្បាស់​ណាស់​គឺ​ន័យ​ចង់​និយាយថា​មនុស្សធ្លាប់ស្នេហាជាតិ ធ្លាប់ជាសសរទ្រូងនៃជាតិទាំងមូល ជាមន្រ្តីខំចំណាយលះបង់អាយុសង្ខារដើម្បីប្រទេសជាតិកន្លងមក ដល់កាលវេលាមួយនោះក៏ប្រែប្រួលក្លាយមកប្រកបរបរជាអ្នកអាំងសាច់លក់ ក្លាយជាជាងដុំដែកលក់ ក្លាយជាអ្នកកាប់ជ្រូកកាប់ពពែលក់ ប្រែក្លាយជាអ្នកលក់នំគម អ្នកស្នេហាជាតិបែរលាក់ខ្លួនពួនអាត្មាសង្ងំរស់នៅក្នុងជីវភាពក្រខ្សត់លំបាកទីកន្លែងគ្មានអ្នកដឹងព្រោះ​តែការដឹកនាំមានសភាពផ្ទុយខុសពីសច្ចធម្មជាតិប្រាកដចំណែក​អ្នក​ដែលធ្លាប់តែមានគំនិតល្ងង់ខ្លៅឋានៈតូចទាប ធ្លាប់ជាអ្នកកាប់ជ្រូកកាប់មាន់កាប់ទាលក់ ធ្លាប់ជាអ្នកដើរលក់នំគម ធ្លាប់ជាជាងដុំដែកលក់ ធ្លាប់ជាអ្នកអាំងសាច់លក់ មានជីវភាព​ក្រីក្រ​ថែមទាំងប្រព្រឹត្តតែអំពើអនាចារល្បែងជល់មាន់ជល់ក្របី ភ្នាល់គ្នាស៊ីសងល្បែងផ្សេងៗ ក៏ប្រែក្លាយទៅជាអ្នកកើតការមានមុខតំណែងខ្ពង់ខ្ពស់ ឡើងឋានៈធ្វើជាមុខមន្រ្តីទាំងដែលខ្លួនមានចំណេះតូចទាប គ្មានចំណេះដឹងមានគំនិតល្ងង់ខ្លៅបែរជាឡើងឈ្មោះជាអ្នកបម្រើកិច្ចការជាតិទៅវិញ…។អ្វីដែល​រីកដុសដាលនោះមានតែរឿងសប្បាយ ផឹកស៊ី អឺងកងក្អាកក្អាយ នគរទាំងមូលមានតែផ្លាកយីហោហាងផឹកស៊ី ទៅទីណាមានតែវូងផឹកសីុ ល្បែងភ្នាល់គ្នា គ្រឿងញៀនជាហូរហែល្បីសុះសាយពេញប្រទេស មិនថាអ្នកក្រ ឬ អ្នកមាន ចាស់ ឬ ក្មេងនាំគ្នាពពាក់ពពូនគ្នា ប្រឹងបង្កើតតែឱកាស​ឥតប្រយោជន៍ ដូច្នេះប្រៀប​ដូច​អំបែង​ដែល​ធ្លាប់តែ​លិច បែ​រជា​អណ្ដែត​ឡើង​ចឹងដែរ​។រីឯ​បុគ្គលដែលស្នេហាជាតិ មានចំណេះចេះដឹងជាអ្នកប្រាជ្ញ ឡើងកាន់មុខតំណែងមន្រ្តីធ្លាប់ដឹកនាំប្រទេសជាតិរីកចម្រើន ប្រែក្លាយធ្លាក់ខ្លួនជាអ្នកប្រកបរបរលំបាកតោកយ៉ាកវេទនា ដូច្នេះប្រៀបដូចជាឃ្លោក​ដែលធ្លាប់តែអណ្ដែត បែរជាលិចបាត់​ចឹងដែរ។​

បងប្អូនសាកគិតទៅមើលថាតើពពួកមនុស្សបុថុជ្ជនឡើងធ្វើធំតាមរបៀបណា? តាមខ្សែ ឬក៏តាមទឹកប្រាក់ប្រហែលជា​លោក​ចង់​ប្រៀបប្រដូចយើងថាពពួកមនុស្សកើតចេញពីអ្នកលេងល្បែងស៊ីសង កើតចេញពីអ្នកកាប់ជ្រូកពពែលក់ កើតចេញពីអ្នកលក់នំគម មានន័យថា កាលណាបានឡើងធ្វើជាមន្រ្តីធំដឹកនាំប្រទេសហើយនោះ គ្មានរកភាពថ្កើងថ្កានកើតការឱយប្រទេសជាតិចម្រុងចម្រើនអ្វីនោះទេ គឺកើតតែអារឿងសប្បាយ មិនសូវខ្វល់រឿងទុក្ខលំបាករាស្រ្ត និង ប្រទេសជាតិប៉ុន្មានទេ។

(នេះជាបណ្ដាំទំនាយដូនតាចារទុកនៅក្នុងជញ្ជាំងប្រាសាទបាយន្រ្តចងជាសក្ខីភាពរហូតដល់សព្វថ្ងៃ ព្រះពុទ្ធសិរិអាមេត្រីទ្រង់ព្រះតម្រិះដឹងថាតទៅថ្ងៃមុខកិតិ្តនាមរបស់ព្រះអង្គមិនត្រូវបានមនុស្សជាតិជំនាន់ក្រោយទទួលដឹងឭថាព្រះអង្គបានត្រាស់ដឹងទៅជាព្រះទី៥រួចនៅឡើយទេ ទ្រង់ក៏ធ្វើវិប្សសនាកម្មដ្ឋានប្រមើលទតឃើញអំពីព្រឹត្តការណ៍ទៅថ្ងៃអនាគតក្រោយកាលវេលា ៨០០ឆ្នាំចូលមកដល់ដូចមើលឃើញពីប្រជានុរាស្រ្តខ្មែរត្រូវរងទុក្ខលំបាកជាខ្លាំងដោយពួកមុខមន្រ្តីអម្បែងទាំងនេះឡើងកាន់តំណែងដឹកនាំប្រទេសជាតិ)។

អត្ថបទទាំងស្រុងពី៖ Borey Destiny

អត្ថបទដើម៖ ហ្វេសប៊ុក

ហេតុផល៥យ៉ាងដែលអ្នកមិនគួរអានរឿងថ្ងៃអង្គារ

១. អានហើយអាចធ្វើឱ្យអ្នកដាច់បាយដាច់ទឹក ព្រោះអានមួយទំព័រហើយចង់អានមួយទំព័រតទៀតមិនចង់ឈប់ បណ្តាលឱ្យអ្នកញៀនសៀវភៅដោយមិនដឹងខ្លួន 😊។

២. ជារឿងប្រលោមលោកដែលធ្វើឱ្យអ្នកច្របូលច្របល់ម៉ូវចិត្តព្រោះទាយសាច់រឿងមិនត្រូវយ៉ាងម៉េច ដោយសារអ្នកនិពន្ធកូរពេក 🙄។

៣. អានហើយ អ្នកអាចកើតទុក្ខមិនសុខចិត្តដោយសារសាច់រឿងខ្លីបន្តិច ព្រោះចង់បានវែងជាងហ្នឹង ☹️។

៤. អ្នកអាចលង់ស្រលាញ់តួស្រីដោយមិនដឹងខ្លួន ព្រោះតួស្រីនឹងធ្វើឱ្យអ្នកសើច ទោះបីក្នុងពេលកំពុងខ្លាចខ្មោចក៏ដោយ ពេលនោះហើយ អ្នកនឹងយល់ថា អារម្មណ៍ស្រលាញ់គេម្នាក់ឯងពិបាកយ៉ាងណា 😌។

៥. បន្ទាប់ពីអានចប់ អ្នកអាចប្តូរចិត្តមកស្រលាញ់ថ្ងៃអង្គារវិញក៏ថាបានដែរ ដូចជាអេមីននេះអ៊ីចឹង 🥰។


ដើម្បីអបអរសាទរដល់ការបោះពុម្ពលោកទី ៣ នៃប្រលោមលោក #ថ្ងៃអង្គារ មេសានឹង៖

🌿 បញ្ចុះតម្លៃពិសេស ២០%
🌿 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១។

👉 ផ្ញើសារមកកាន់ផេកមេសា ដោយបញ្ជាក់លេខទូរសព្ទ និងទីតាំងរបស់លោកអ្នក

សូមអរគុណសម្រាប់ការគាំទ្រស្នាដៃរបស់មេសា ❤️

ទិញថ្ងៃនេះ តម្លៃត្រឹមតែ ១៦០០០ រៀល ឬ ៤ ដុល្លាតែប៉ុណ្ណោះ។ ឆាប់ៗឡើងណា!!!

Fear Baby

Fear is just like a crying baby. It needs to be heard of and held. After it is understood, that will be our lovely baby that helps our heart grow healthy day by day with love and compassion.

Dia Bank

ភាពភ័យខ្លាច ប្រៀបបីដូចជាកូនង៉ែតកំពុងស្រែកយំទាមទារការចាប់អារម្មណ៍ ការបីត្រកងអោប ការយកចិត្តទុកដាក់ និងផ្ដល់នូវអ្វីដែលកូនតូចនោះត្រូវការ។ ប្រសិនណាបើគេបានទទួលគ្រប់គ្រាន់នូវសេចក្ដីត្រូវការនេះហើយ គេនឹងផ្ដល់អោយនូវសេចក្ដីសុខផ្លូវចិត្តដល់យើងវិញជាអនេក។

ឌីយ៉ា

ជាប់ហើយ

ចុងសប្ដាហ៍នេះខ្ញុំបានចំណាយពេលវេលាសំរាករបស់ខ្ញុំដើម្បីជួយធ្វើជាអ្នកផ្ដល់ប្រឹក្សាជូនដល់ក្រុមចាប់ផ្ដើមអាជីវកម្មវ័យក្មេង ដែលបានជាប់ចូលប្រកួតក្នុងកម្មវិធី Smart Start YIP Season 4 របស់ក្រុមហ៊ុនស្មាត។ ចង់ប្រាប់ថា អ្វីដែលបានខិតខំប្រឹងប្រែងតម្រង់ទិសរយៈពេល ២ថ្ងៃមកនេះ ចុងក្រោយគាត់ក៏បានសម្រេចពិតមែន។ ខ្ញុំក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាមានតួនាទីធំបំផុតគឺ “សួរសំណួរដែលសំខាន់” ដើម្បីដាស់អារម្មណ៍ ឬដេញដោលឲ្យក្រុមយុវជនចោទសួរខ្លួនឯង និងជែងជាមួយនឹងបញ្ហាដែលគេកំពុងជួបប្រទះ ឬបញ្ហា ឬចំនុចដែលគេនឹកមិនដល់។ ភាគច្រើនគឺជាគំនិតឆ្លាតវៃក្នុងការឆ្លើយតបរបស់ប្អូនៗប៉ុណ្ណោះ។

ពេលនេះចប់តួនាទីខ្ញុំហើយ ចង់ប្រាប់ថាពួកគេ៖

ជាប់ហើយ

គឺពួកគេជាប់ជាក្រុមជំរើសចំនួន ១៥ក្រុមដើម្បីឈានដល់ការប្រកួតវគ្គបន្ត! មានតែការជូនពរពួកគេប៉ុណ្ណោះ ខ្ញុំជូនពួកគេបានមកដល់ត្រឹមនេះឯង។ ក្រុមដែលខ្ញុំជួយតម្រង់ទិសគឺឈ្មោះថា My Doctor ជាក្រុមយុវជនបួនរូប ប្រុសពីរ ស្រីពីរ ដែលព្យាយាមបង្កើតឧបករណ៍វាស់កម្ដៅដែលភ្ជាប់ជាមួយប្រព័ន្ធវៃឆ្លាត (IoT = Internet of Things) ដែលជាបច្ចេកវិទ្យាធ្វើឲ្យឧបករណ៍ធ្វើការជំនួសមនុស្ស និងមានទំនាក់ទំនងដោយស្វ័យប្រវត្តិ។ ខាងក្រោមនេះជារូបភាពមួយចំនួនពីកម្មវិធី Hackathon អនឡាញដែលដឹកនាំដោយ Impact Hub។

You guys really really rock!!!!!! We are so lucky to have you part of the big SmartStart family ❤️ We hope you enjoyed cheerleading, mentoring and pass on your skills to your team!

Mélanie – Smart Start Young Innovator Program Season 4 Lead

តំរេកដំណេក

“If you sleep on the train, you will miss your station; if you sleep at the station, you will miss your train! You can control your fate only when you are awake!”

― Mehmet Murat ildan

ប្រសិនបើអ្នកនិន្ទ្រាលង់លក់នៅលើទែនបន្ទុំនៃរាជាយស្ម័យយាន នោះអ្នកនឹងរំលងហួសស្ថានីយ៍ដែលអ្នកត្រូវឈប់។ ប្រសិនបើអ្នកលក់លង់ផុងផុតក្នុងដំណេកនៅឯទីចំណត នោះរាជាយស្ម័យយានរបស់អ្នកនឹងបន្តហួសទៅឯនាយ។ អ្នកអាចគ្រប់គ្រងជោគវាសនារបស់អ្នកបាន ល្គឹកណាអ្នកព្រមលះតំរេកដំណេករបស់អ្នកហោង៕

– ម៉ែម៉េត មរ័ត្តន អ៊ីលដន

បញ្ជីបណ្ដាញសង្គមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា

នេះជាខែដែលបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកអបអរសាទរភាពចម្រុះភេទ អ្នកស្រលាញ់ភេទដូចគ្នា។ នៅប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតដែរ ដែលបានបាត់បង់នូវពេលវេលារីករាយ និងសេរីភាពក្នុងការប្រារព្វពិធីនេះជាអធឹកអធម ដោយសារវីរុសកូវីដ ១៩។ យ៉ាងណាម៉ិញ ដើម្បីចូលរួមចំណែកសាទរពិធីបុណ្យសកលមួយនេះ កំណត់ហេតុឌីយ៉ា សូមប្រមូលផ្ដុំនូវបណ្ដាញសង្គមនានាទាក់ទងនឹងការងារលើកកម្ពស់ភាពចម្រុះភេទ ក៏ដូចជាក្រុមអ្នកស្រលាញ់ភេទដូចគ្នាដូចខាងក្រោម។ ប្រសិនបើមានការខ្វះខាត ឬចង់បន្ថែម សូមមេត្តាបញ្ចេញមតិខាងក្រោម ខ្ញុំនឹងបញ្ចូលបន្ថែម។

តើពិភពលោកស្រស់ស្អាតឬទេ ប្រសិនបើគ្រប់យ៉ាងមានតែពីរពណ៌?
Image credited to: Illustrations by Mara Drozdova | Inspiration Grid

ផ្នែកនិពន្ធ៖
១. សួនសុបិន
២. LOVE ٩(●̮̃•)۶ NOVEL
៣. ក្មេងតូច
៤. ​អ្នក​និពន្ធ​វ័យ​ក្មេង​ (បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​)
៥. យុវអ្នកនិពន្ធខ្មែរ (ដើម្បី​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ)

ផ្នែកចំណេះដឹង និងសិទ្ធិ៖
១. ក្លាហាន
២. KHANA
៣. សហគមន៍ឥន្ទនូកម្ពុជា​ (រ៉ក់)
៤. គម្រោង​សូជី – មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
៥. Cambodia LGBT+ Network
៦. MStyle Khmer
៧. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៨. ខ្ញុំគឺខ្ញុំ (I am What I am)

ផ្នែកសុខភាព៖
១.  គ្លីនិកឈូកស (Chhouk Sar HIV clinic) និងកម្មវិធីតោះតេស្ត
២. មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
៣. គ្លីនិករ៉ាក់ (RHAC)

ផ្នែកកម្សាន្ត (Gay friendly Tourism Spots)
១. ១០ ទីតាំងដែលបើកចំហរពីការមិនប្រកាន់ភេទ

ផ្នែកសិល្បៈ៖
១. អង្គការហ្វារពន្លឺសិល្បៈ

កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ

រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។

ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រក Concept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។

បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយ ហើយបានបង្ហាញស្នាដៃជាច្រើននៅលើទីផ្សារ រៀនពីការងារក្នុងក្រុមហ៊ុនធ្វើឲ្យខ្ញុំយល់ដឹងច្រើនអំពីចរិកលក្ខណៈរបស់បុគ្គលិកដែលរួមការងារជាមួយគ្នា ទិចនិចខាងទីផ្សារ នឹងយល់ដឹងបានច្រើនអំពីជំនាញផ្ទាល់ខ្លួន។ បើនិយាយពីការងារ Freelance វិញ កាន់តែមានភាពសប្បាយផង ម៉ត់ចត់ផងលើការងារ ក៏ប៉ុន្តែខ្ញុំនៅមានពេលដើរលេងនឹង លេងកីឡា ឲ្យធូរអារម្មណ៍។ ការងារទាំងអស់នេះហើយបង្រៀនខ្ញុំ ឲ្យដឹងពីខ្លួនឯងថា ខ្លួនឯងមិនមែននៅក្មេងទៀតឡើយ ហើយកាន់តែមានភាពជឿជាក់ នឹងម៉ត់ចត់លើខ្លួនឯងកាន់តែខ្លាំង។ សំរាប់ពេលខ្លះខ្ញុំបានភ្លេចថាខ្លួនឯងចេញមកពីណា ហេតុអ្វីបានជាក្លាយទៅជាមនុស្សបែបនេះមកទល់សព្វថ្ងៃ។ ខ្ញុំមានមោទនភាពណាស់ដែលខ្លួនខ្ញុំជាកូនម្នាក់ក្នុងគ្រួសារប្រកបរបសកសិកម្ម តែបានមករៀននៅភ្នំពេញ ផ្នែក ស្ថាបត្យកម្ម ហើយធ្វើការជាអ្នក ឌីហ្សាញ បែបនេះ។

ការរស់នៅដោយប្រើជីវិតបែបនេះ គឺជារឿងចៃដន្យ ដោយសារតែបញ្ហាគ្រួសារបានធ្វើឲ្យខ្ញុំរសាត់ខ្លួនមករស់នៅភ្នំពេញឆ្ងាយពីឳពុកម្តាយ ផ្ញើរខ្លួននឹងគេ។ កាលពីខ្ញុំអាយុនៅក្មេងនៅឡើយខ្ញុំមានការតូចចិត្តលើខ្លួនឯង ដោយសារតែឋានៈគ្រួសារមិនបានល្អដូចគេ តែបានត្រឹមតែខំមាត់ហើយបោះជំហ៊ានបន្តដើរទៅសាលា ដោយឈ្ងោកមុខមើលទៅដី មិនខ្វល់ពីទិដ្ឋភាពនៅជុំវិញខ្លួន។ តែសំរាប់ពេលនេះខ្ញុំបានយល់កាន់តែច្បាស់ថា ខ្ញុំបានប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពេលដែលកន្លងហួសគឺជាបទពិសោធល្អសំរាប់ខ្ញុំ ហើយពេលឥឡូវគឺជាភាពជោគជ័យដែលខ្ញុំទទួលបាន នឹងមានគម្រោងចាប់យកវានាពេលអនាគតបន្តទៀត។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនរាថយឡើយ ។ 

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)

សំ​រាប់​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ថ្មី​ គឺ​ជា​ថ្ងៃ​ដែល​ថ្មី​បំ​ផុត​សំ​រាប់​ជី​វិត​ទៀត​ហើយ​” តើ​នេះ​គឺ​ជា​សំ​ដី​របស់​អ្នក​ជំ​ងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​តើ​មែន​ទេ?​ …

ថ្ងៃ​នេះ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ខ្លួន​ឯង​ នៅ​ចំ​នុច​ចំ​លែក​ៗ​ដែល​មិត្ត​ភក្តិ​ក្នុង​វិ​ទ្យា​ល័យ​ម្នាក់​ៗ​ នាំ​គ្នា​មាន​ចំ​ងល់​មក​លើ​ខ្លួន​ខ្ញុំ​គ្រប់​ពេល​វេ​លា​ ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​ឈាន​ចូល​មក​ក្នុង​ជំ​នាន់​ទី​ ១១​ ក្នុង​ថ្នាក់​ទី​១១​នេះ​ឯង​ … តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំ​ងឺ​ផ្លូវ​ចិត្ត​បែប​នេះ​តើ​មែន​ទេ?

នៅ​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​ឯង​ នៅ​ពេល​ដែល​ខ្ញុំ​បាន​សិ​ក្សា​មេ​រៀន​មួយ​នេះ​នៅ​ក្នុង​សាលា​ ស្តី​ពី “ភាព​តាន​តឹង​” ដែល​ជា​ចំនែក​មួយ​នៃ​ជំ​ងឺ​ផ្លូវ​ចិត្ត​!

ភាពតា​ន​តឹង​គឺ​ជា​ ប្រ​តិ​កម្ម​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ ឫហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បង្ក​ការ​លំ​បាក​ ឫ​ការ​គំរាម​កំ​ហែង​ដល់​ផ្លូវ​ចិត្ត

មួង វឌ្ឍនៈ

ដោយ​ឡែក​ចំ​ពោះ​មុខ​សញ្ញា​ដែល​ខ្ញុំ​បាន​ចាប់​អា​រម្មណ៍​មក​លើ​ខ្លួន​ឯង​កន្លង​មក​នេះ​គឺ​ជា​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ ដែល​បង្ហាញ​អោយ​ឃើញ​មាន​៖
😤 មួ​ម៉ៅ​ ឆេវ​ឆាវ​ ឆាប់​ខឹង​ ឆាប់​ច្រ​ឡោត​
😫 នឿយ​ណាយ​ ធុញ​ថប់​ក្នុង​អា​រម្មណ៍​ ភ្លេច​ភ្លាំង​ច្រើន​ ភ័យ​ខ្លាច​
☹️ ខ្វល់​ខ្វាយ​ គិត​ព្រួយ​ច្រើន​ ស្រ​ងូត​ស្រងាត់​ ពិ​បាក​ផ្ងង់​អា​រម្មណ៍​ក្នុង​ការ​ងារ​ និង​ការ​រៀន​សូត្រ​
😞 អា​រម្មណ៍​មិន​មូល​ គិត​តែ​រឿង​ដដែល​ៗ​មិន​ឈប់​ឈរ​ ព្រួយ​បារម្ភ​ អស់​សង្ឃឹម​។

រោគ​សញ្ញា​រាង​កាយ​
🤮 ឈឺ​ក្បាល​ វិល​មុខ​ ចុក​រួយ​សាច់​ដុំ​ ឈឺ​សន្លាក់​ដៃ​ជើង​
🤢 បរិ​ភោគ​អា​ហារ​មិន​សូវ​បាន​ សម្រាន្ត​មិន​លក់​ ឈឺ​ក្រ​ពះ​ ខ្វះ​ជាតិ​ស្ករ​ រឺ​រោគ​ផ្សេង​ៗ
🤒 ណែន​ទ្រូង​ ដង្ហើម​ផុត​ៗ​ ឆ្អល់​ពោះ​។

រោគ​សញ្ញា​នៃ​អា​ក្ប​ប​កិរិយា​
🤐 មិន​រួស​រាយ​រាក់​ទាក់​ និង​ចូល​ចិត្ត​ភាព​ឯ​កោ​ គ្មាន​មិត្ត​ភក្តិ​
🥱 សកម្ម​ភាព​ចុះ​ខ្សោយ​ ពេល​ខ្លះ​ក៏​សកម្ម​នឹង​ការ​ងារ​ហួស​ហេតុ​មិន​សំ​រាក​ (​ដូច​ជា​ពេល​រៀន​ជា​ដើម​)​។

ទាំង​អស់​នេះ​គឺ​ជា​រោគ​សញ្ញា​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ចាប់​ភ្លឹក​មើល​មក​លើ​ខ្លួន​ឯង​ នឹង​ដោយ​មាន​មូល​ហេតុ​ជា​ច្រើន​គួប​ផ្សំ​ផង​នោះ គឺ ជា​បុ​ព្វ​ហេតុ​ដែល​បណ្តាល​អោយ​មាន​វិ​បត្តិ​ផ្លូវ​ចិត្ត​បែប​នេះ​ គឺ​ មក​ពី​រឿង​ជា​ច្រើន​ដែល​កើត​ឡើង​ប្រ​ទាក់​គ្នា​ ធ្វើ​អោយ​គិត​ច្រើន​ពេក​ ដូច​ជា​ ៖ បញ្ហា​គ្រួសារ​ រឿង​សិក្សា​ បញ្ហា​មិត្ត​ភក្តិ​ នឹង​ជា​ចំ​ណង​នៃ​យុ​វវ័យ​ដែល​មិន​អាច​ជៀស​បាន​គឺ​បញ្ហា​អា​រម្មណ៍​ស្នេហា​ …. នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំ​ពោះ ខ្ញុំ​ ។
រឿង​បែប​នេះ​ ខ្ញុំ​បាន​ជ្រុល​ខ្លួន​​ឯង​អោ​យក្លាយ​ទៅ ជា​មនុស្ស​ឯ​កោ​ រយះ​ពេល​ជាង​១​ឆ្នាំ​ ដោយ​ការ​ជ្រើស​រើស​ភាព​គ្មាន​មិត្ត​ នឹង​សំ​រេច​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​គឺ​ជា​ចំ​ហរ​ របស់​ខ្ញុំ​ដើ​ម្បី​អោ​យខ្លួន​ឯង​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​មាំ​ ( តែ​ខ្ញុំ​មិន​ដឹង​នោះទេ​ថា​ ការ​គិត​របស់​ខ្ញុំ​ជា​ការ​ល្អ​រឺ មួយ​អា​ក្រក់​) ។ ជា​មួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​នឹង​ព្យា​យាម​ កែ​ប្រែ​ខ្លួន​ឯង​ដោយ​ផ្អែក​លើ​
វិ​ធី​សាស្រ្ត​សា​មញ្ញ ទាំង​នេះ​……
👍🏽 ការ​សំ​រាក​លំ​ហែ​កាយ
🎼 ស្តាប់​តន្ត្រី​
📚 អាន​សៀវ​ភៅ​
🏖 ការ​ធ្វើ​ដំ​ណើរ​កំ​សាន្ត​ និង​ជួប​ជុំ​មិត្ត​ភក្តិ​
📜 ព្យាយាម​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ល្អ​ៗ​ពី​សំ ណាក់​ចាស់​ព្រឹក​ទ្ធា​ចារ្យ​ នឹង​អ្នក​ដែល​មាន​វ័យ​ នឹង​បទ​ពិ​សោធ​ច្រើន​ជាង​ ។ល។

គឺ​អស់​ហើយ​ តើ​ចំ​ពោះ​អ្នក​គិត​យ៉ាង​ណា​ដែរ?​ព្យា​យាម​ស្វែង​យល់​ពី​ខ្លួន​ឯង​អោយ​បាន​ល្អ​ក៏​ជា​ចំ​នុច​មួយ​ដែល​ គិត​ពី​ខ្លួន​ឯង​ និង​ការ​ពារ​ខ្លួន​ឯ​ង​ពី​ជំ​ងឺ​អ្វី​ៗ​ដែល​អ្នក​មិន​ចាប់​អា​រម្មណ៍​ ….

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ខែ កញ្ញា ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

រាត្រីនេះជារាត្រីមួយដល់ធុញធប់ជាងគេក្នុងឆាកជីវិតដល់គួរអោយអាណិតរបស់ខ្ញុំ ខ្ញុំគ្មានគិតអ្វីចេញក្រៅពីអង្គុយសញ្ជុកសញ្ចឹងគិតចុះគិតឡើងនៅ ចំពីមុខអេក្រង់កុំព្យូទ័រក្នុងបន្ទប់ដល់ងងឹតសូនសុងគ្មានពន្លឺ អ្វីក្រៅពីពន្លឺដែលជះចេញពីអេក្រង់កុំព្យូទ័រតូចរបស់ខ្ញុំ បានកំដរបរិយាកាស ដល់សែនអួរអាប់ បង្កប់ទៅដោយទុក្ខសោក គ្មានវិនាទីស្រាកស្រាន្តសោះនោះឡើយ ឪព្រហ្មលិខិតអើយ…ម្តេចក៏អ្នកមកកំណត់វាសនារបស់ខ្ញុំ អោយចេះតែមានរឿងសោកសៅបែបនេះទៅវិញ ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីជាបន្តទៀតនោះទេ ចេះតែទាញម៉ៅ ចុះឡើងៗដូចជាគូរគំនូរ រវើររវាយមួយផ្តាំងអញ្ចឹង តែមួយសន្ទះក្រោយមកស្រាប់តែអេក្រង់កុំព្យូទ័ររបស់ខ្ញុំ លោតចេញផ្តាំងyahoo messengerមកយ៉ាងចំលែក ដែលមិនដឹងថាបានបើកវា តាំងតែពីកាលណាមកទេ ខ្ញុំក៏មិនបានចាប់អារម្មណ៍ជាមួយនឹងវាដែរ ក្រៅពីឃើញ រូបមនុស្សស្រីម្នាក់សក់បំាងមុខមួយចំហៀង ហើយក៏បានបន្លេច ចេញជាអក្សរខ្មែរ របៀបជាអគ្គលីលេខមួយឃ្លាថា

«ជំរាបសួរ» ខ្ញុំក៏មានអារម្មណ៍ថាកាន់តែចំលែកទៅទៀតហើយ! ព្រោះខ្ញុំដូចជាមិនដែលបានជ្រើសរើសយកហ្វុនជាខ្មែរអគ្គលីលេខ​ មកដាក់ក្នុងកុំព្យូទ័រនោះទេ ទោះបីជាកុំព្យូទ័រនេះជារបស់មួយតឹកហើយក៏ដោយ! ក៏មុននឹងខ្ញុំជ្រើសរើសវាយកមកប្រើ ក៏បានពិនិត្រវាយ៉ាងម៉ត់ចត់ដែរ!
មិនទុកពេលវេលាគិតយូរ​ ខ្ញុំក៏ប្រញាប់ឆ្លើយតបទៅវិញរបៀបជាសំដីគួរសម

Ksollm: បាទជំរាបសួរ
………..: កុសល មែនទេ?
Ksollm: បាទមែនហើយ ណាគេដែរហ្នឹង?
…………:ខ្ញុំគឺជាម្ចាស់កុំព្យូទ័រនេះ! . ពាក្យមួយឃ្លានេះធ្វើអោយខ្ញុំមានអារម្មណ៍ចំលែក នឹង នឹកឆ្ងល់មួយរំពេច ថាហេតុអីបានជានាងមកនិយាយវាចាចំលែកបែបនេះ?
Ksollm:​ ហើយចុះនាងជានរណាដែរ?
………..: សូមលោកកុំឆ្ងល់នឹងរឿងនេះច្រើនពេកអី ខ្ញុំគ្រាន់តែចង់បានអ្វីដែលជារបស់ខ្ញុំមកវិញតែប៉ុណ្ណោះ!
វាដូចជាកំប្លែងខ្លំាងណាស់ នៅពេលដែលបានឃើញអ្វីដែលនាងសរសេរមក ខ្ញុំក៏ក្រលេកមើលទៅនាឡិកាប៉ោលបុរាណមួយដែលនៅក្បែរក្បាលដំនេករបស់ខ្ញុំ ឃើញថាម៉ោងជាង ១ អាធ្រាតបាត់ទៅហើយ មិត្តភក្តិដែលនៅក្នុងonlineទាំងប៉ុន្មានក៏បានបិទអស់ដែរ នៅសល់តែនារីចំលែកម្នាក់នេះទេ ដែលខ្ញុំមិនដែលទាំងស្គាល់ផងនោះ បែរជាមក និយាយពាក្យអត់ក្បាលអត់កន្ទុយបែបនេះជាមួយនឹងខ្ញុំ
Ksollm:បានហើយណា! ខ្ញុំក៏មិនដែលស្គាល់នាងដែរ! ហើយក៏មិនដឹងថានាងចង់
និយាយពីអ្វីនាងដែរកំពុងតែនិយាយនេះដែរ ខ្ញុំសុំលាហើយណាប៉ុណ្ណឹងសិនចុះ
Ksollm: រាត្រីសួស្តី ៕ ខ្ញុំបានរំកិលម៉ៅដើម្បី sing out yahoo យ៉ាងឆាប់ជាទីបំផុតតាមអ្វីដែលអាចធ្វើបាន តែ………………….
………..: មិនជាអ្វីទេបើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!

ខ្ញុំភ្ញាក់ពីការងងុយគេងនេះឡើងវិញមួយរំពេចនៅពេលដែលនាងវាចាគួរអោយព្រឺរោមនោះមក
ហើយក៏ចំលែកពីអ្វីដែលខ្ញុំបាន sing out yahoo រួចរាល់អស់បាត់ទៅហើយ ហេតុអីក៏វានៅតែបន្តឆាតតទៅទៀតបែបនេះ? អារម្មណ៍ភ័យៗព្រឺៗក៏បានចូលមកគ្រប់ដណ្តប់ជុំជិតកាយរបស់ខ្ញុំ ព្រមទាំងសំលេងវាំងននដែលកំពុងតែកកិតប៉ះមាត់បង្អួច លឺសូរតែសំលេងច្រវ៉ាក់ រោកៗ មិនដាច់សូរ ខ្ញុំអាចទទួលដឹងបានថា កំពុងតែមានអ្វីវិលវល់នៅពីក្រោយខ្នងរបស់ខ្ញុំ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើង អំបាញ់មិញទាល់តែសោះ? គ្រាន់តែជាការលេងសើចទេក៏មិនដឹង?

តែនេះគឺជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ចំលែកបែបនេះ កំលាំងចិត្តដែលកំពុងតែទទួលសំពាធយ៉ាងធំបែបនេះធ្វើអោយ ខ្ញុំងើបខ្លួនចេញពីកៅអីផ្អែកមួយរំពេច រូតរះបោះជំហានវែងៗតំរង់ទៅរកទ្វារ ដោយមិនគិតពីស្ថានភាពនៅក្នុងបន្ទប់ដែលរញ៉េររញ៉ៃប៉ុណ្ណាទេ

អ៊ូយ!ពេលនេះភាពភ័យខ្លាចរបស់ខ្ញុំស្រាប់តែបានកកើនឡើងថែមមួយកំរិតថ្វេរឡើងថែមទៀត បេះដូងដែលធ្លាប់តែខូចចិត្តពីរឿងស្នេហា អីឡូវប្រែក្លាយជាមកលោតខុសប្រក្រតីចំពោះភាពភ័យខ្លាចគ្មានហេតុផលបែបនេះទៅវិញ……តែក៏នៅតែបន្តយកដៃទាំងពីរមកស្រវេរស្រវ៉ាហាក់ដូចជាបន្ទប់នេះងងឹតសូន្យសុងណាស់អឹញ្ចឹង ទេ! ទេ! ទេ????????????? សញ្ញារ សួរ ជាច្រើនកំពុងតែរត់ពោរពេញនៅលើក្បាលរបស់ខ្ញុំ ខ្ញុំមិនចង់នៅក្នុងពិភពដល់ងងឹតបែបនេះទៀតនោះទេ! តើខ្ញុំកំពុងតែមានរឿងអ្វីអោយប្រាកដទៅ? ខ្ញុំក៏ប្រញាប់ប្រញាលងើបឡើងមកទាំងមមីញមមាំង ទាំងបើកភ្នែកមិនចង់រួច ដោយសារតែអទ្ធិពលនៃ អាចម៍ភ្នែកបានស្អិតជាប់ នឹងរោមភ្នែក ហាក់ដូចជា កាវ៥២០ អ៎គឺ ២៥០ ហ្ហើយញ៉ុមដូចជាអត់ដឹងទៀតទេ! ដឹងត្រឹមតែយប់មិញនេះខ្ញុំយល់សប្តិ ចំលែកខ្លាំងណាស់។ នេះប្រហែលជាខ្ញុំលេង អ៊ីនធើណេតច្រើនពេកហើយក៏មិនដឹង? ជួយខ្ញុំផង…………………!

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ក្នុងបន្ទប់​ថ្ងៃទី ០៤​ ខែ កញ្ញា ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។

ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។

បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់?

ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន)

រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖

បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។

ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!

ចង់និយាយតជាមួយគាត់តែជណ្ដើរយន្តបើកទៅហើយ យើងក៏លាគាត់ឡើងទៅបន្ទប់របស់យើង នៅជាន់ទី ៧។ និយាយត្រង់ខ្ញុំមិនមែនជាមនុស្សពូកែនិយាយ ហើយក៏មិនសូវនិយាយជាមួយគាត់ដែរ គ្រាន់តែខ្ញុំសុភាព ហើយបានត្រឹមញញឹមដាក់គាត់ និងលេងសើចតិចតួចតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

ថ្វីបើមិនបានតបជាមួយគាត់មែន តែខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំមិនសប្បាយចិត្តទាំងប៉ុន្មានកាលពីម្សិលម៉ិញ និងថ្ងៃនេះ ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើតនឹងអ្វីដែលគាត់និយាយ។ បងសន្តិសុខធ្វើឲ្យខ្ញុំយល់ពីអត្ថន័យជីវិតថ្មីមួយទៀតនៅថ្ងៃនេះ។ ខ្ញុំស្រាប់តែមានអារម្មណ៍សប្បាយចិត្ត និងធូរខ្លួនស្រាក លែងធ្ងន់ក្បាលដូចមុននេះ។ បងសន្តិសុខមិនបានរៀនដល់ថ្នាក់ខ្ពង់ខ្ពស់ដូចអ្នកឯទៀតដែលមករស់នៅក្នុង apartment នេះ ថ្វីបើការងារគាត់ហត់លំបាក ថ្វីបើគាត់ក៏មានរឿងមិនសប្បាយចិត្តដូចគេដូចឯងលើលោកនេះ គាត់ក៏បានចូលរួមចំណែកជួយឲ្យអារម្មណ៍ខ្ញុំធូរស្រាលនាល្ងាចនេះដែរ។

នេះបានដូចកាលមួយព្រះពុទ្ធបានជួបអ្នកទាល់ក្រលំបាកម្នាក់៖

បុរសក្រីក្រសួរព្រះពុទ្ធថា“ ហេតុអ្វីបានជាខ្ញុំក្រដូច្នេះ?”

ព្រះពុទ្ធតបថាៈ មកពីអ្នកមិនចេះឲ្យដល់អ្នកដទៃ តើអ្នកមិនដឹងទៀតឬ?

បុរសកំសត់៖ ខ្ញុំគ្មានអ្វីអោយគេទេ!

ព្រះពុទ្ធ៖ អ្នកមានរបស់ដែលត្រូវផ្តល់ឲ្យគេមិនតិចទេ។ របស់ទាំងនោះគឺ៖

មុខ៖ អ្នកអាចញញឹមរីករាយរីករាយនិងរីករាយ។ …

មាត់៖ អ្នកអាចនិយាយដោយពាក្យសប្បុរសលើកទឹកចិត្តមនុស្សលើកទឹកចិត្តនិងផ្តល់ការលួងលោមដល់ពួកគេ។

បេះដូង៖ អ្នកអាចបើកបេះដូងរបស់អ្នកទៅកាន់អ្នកដទៃដោយចិត្តស្មោះត្រង់ស្មោះត្រង់និងចិត្តល្អ។

ភ្នែក៖ អ្នកអាចមើលអ្នកដទៃដោយចិត្តល្អនិងអាណិតអាសូរ។

រាងកាយ: អ្នកអាចប្រើជំនួយកម្លាំងពលកម្មផ្ទាល់ខ្លួនរបស់អ្នកជួយអ្នកដទៃ។

មើលចុះ… អ្នកមិនក្រទាល់តែសោះ។

“ ក្រក្នុងចិត្តយើងទេទើបជាសេចក្ដីក្រពិត”

ចុងក្រោយចង់ប្រាប់ថា អរគុណបងសន្តិសុខ! 🙂

Facilitator for MOVERS Program

This is a short Zoominar I co-facilitated for MOVERS program regarding promoting SDGs (Sustainable Development Goals) and Entrepreneurship in Cambodia. This is the first session to introduce use participants about SDGs. The goal is to raise awareness about SDGs, get youth perspective regarding SDGs in the past, present, and future. I love how enthusiast and motivated from these few talented youths to speak about it.

I am looking forward to facilitate 4 more workshops for MOVERS program run by Youth Co:Lab and 2030 Youth Force which is back by UNDP.

The Movers Programme wants to mobilise youth across Asia-Pacific to raise awareness about the Sustainable Development Goals and develop entrepreneurial mindsets, by organising and facilitating the Movers Workshop in their communities. After the Movers Workshop, you can, you too, bring it to your friends and community!

%d bloggers like this: